- 2020-01-28 09:07:42
- សុខភាព
ម្រាមដៃទាំង ២នេះមេរោគតោងស្អិតខ្លាំង ត្រូវតែលាងឲ្យបានស្អាត
- 2020-01-28 09:07:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្រាមដៃទាំង ២នេះមេរោគតោងស្អិតខ្លាំង ត្រូវតែលាងឲ្យបានស្អាត
ចន្លោះមិនឃើញ
ខណៈដែលជំងឺរលាកសួត មានឈ្មោះថា វីរុស កូរ៉ូណា កំពុងផ្ទុះឡើងក្នុងរយៈពេលដ៏ខ្លីនេះ គេសង្កេតឃើញមានការចែករំលែកពីវិធីប្រុងប្រយ័ត្នខ្ពស់ក្នុងការពារកុំឲ្យឆ្លងរីករាលដាលបន្ត ដូចជាការថែរក្សាសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនជាដើម។
ដោយឡែក លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិតរោគកុមារនៃមន្ទីរពេទ្យ HOPE កាលពីកន្លងទៅធ្លាប់បញ្ជាក់ប្រាប់ Sabay ថានៅលើម្រាមដៃ កន្លែងដែលតោងជាប់មេរោគខ្លាំងជាងគេគឺចន្លោះ ម្រាមដៃមេ និងដៃចង្អុល។
ហេតុនេះសម្រាប់អ្នកទូទៅ មិនថាក្មេង ឬចាស់គួរលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ជៀសវាងការលាងឲ្យតែរួចពីដៃ។
សូមទស្សនាវីដេអូពីរបៀបលាងដៃដូចខាងក្រោមនេះ៖