• 2020-01-31 03:24:59
  • ព័ត៌មាន

កុំ​ឱ្យ​គេ​ច្រឡំ! ក្អក​ស្លេស្ម​ល្មមៗ​ធ្វើ​តាម​វិធី ៦ យ៉ាង​នេះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់

  • 2020-01-31 03:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​ក្អក​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ទូទៅ ប៉ុន្តែ​ប្រសិន​​បើ​អ្នក​មិនបាន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ព្យាបាល​នោះ​ ជំងឺ​ក្អក​នេះ​ប្រាកដ​ជា​មិន​ងាយ​នឹង​ជា​សះស្បើយ ហើយ​វា​ក៏​ធ្វើ​ឱ្យ​រំខាន​ក្នុង​ការរស់នៅ​​​​។ ប៉ុន្តែ​លោកអ្នក​ក៏​អាច​ព្យាបាល​ជំងឺ​នេះ​ដោយ​ខ្លួន​ឯងបាន​ដោយ​​ វិធីសាស្ត្រ​ធម្មជាតិ ៦យ៉ាងខាងក្រោមនេះអាចជួយឱ្យអ្នកធូរស្បើយ​បាន ៖

១. ទឹកឃ្មុំ

ទឹកឃ្មុំ​គឺ​ជា​ឱសថ​ធម្មជាតិ​ដែល​ល្អ​បំផុត សម្រាប់​ជួយ​ព្យាបាល​អ្នក​នៅ​ពេល​ឈឺ​បំពង់​ក។ យោង​តាម​ប្រភព​នៃ​ការស្រាវជ្រាវ​បាន​ឲ្យដឹង​ថា វា​ក៏​អាច​ជួយ​ព្យាបាល​ជំងឺ​ក្អក​បាន​ដែរ អ្នក​គ្រាន់តែ​លាយ​ទឹកឃ្មុំ ២ស្លាបព្រា ជា​មួយ​ទឹក​ក្ដៅ និង​ក្រូចឆ្មារ​រួច​ពិសា​ជា​ការស្រេច។

២. ទឹក​ខ្ញី និង​ម្រេច

នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា មិន​ស្រួល​ខ្លួន​ចេញ​ជា​អាការៈ​ចង់​ផ្ដាសាយ ទឹក​ខ្ញីជា​ជម្រើស​លេខ​មួយ​ជួយ​ឱ្យ​ខ្លួន​ប្រាណ​អ្នក​ផ្ទុក​នូវ​កម្ដៅ​បាន។ របៀប​ធ្វើ​គ្រាន់​តែ​ដាំ​ទឹក​ឱ្យ​ពុះ ចិត​ខ្ញី​ជា​ចំណិត​តូច​ៗ រួច​បុក​ម្រេច​ចូល​បន្តិច​ជា​ការ​ស្រេច បញ្ជាក់​ញ៉ាំ​នៅ​ពេល​ទឹក​ក្ដៅអ៊ុនៗ។  

៣. ប្រើ​ឧបករណ៍​បម្លែង​សំណើម (Use a humidifier)

នៅ​ពេល​បន្ទប់ ឬ​កន្លែង​ដែល​អ្នក​កំពុង​តែ​រស់នៅ​បាន​សភាព​ខ្យល់​ក្ដៅ​ហើយ​ស្ងួត​នោះ​នឹង​ងាយ​ធ្វើ​ឱ្យ​មាន​បញ្ហា​បំពង់ក និង​ផ្លូវ​ដង្ហើម​ជាក់ជា​មិនខាន។ ដូចនេះ​គួរដាក់ ឬ​ប្រើប្រាស់​របស់​អ្វីមួយ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ឱ្យ​វា​បញ្ចេញ​សំណើម។

៤. ទឹក

ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជៀសវាង ទុក​ឱ្យ​បំពង់​ក​ស្ងួត។ ជាទូទៅ​គ្រូពេទ្យ​បាន​ណែនាំ​ថា នៅ​ពេល​អ្នក​មាន​អាការៈ​ក្អក គួរ​តែ​ពិសា​ទឹក​ឱ្យ​បាន ៣​លីត្រ​ក្នុង​មួយ​ថ្ងៃ។  បើ​អាច​នោះ​ទឹកក្ដៅ​ឧណ្ហ​ៗ​កាន់តែ​ល្អ ព្រោះ​វា​ជួយ​ឱ្យ​ស្លេស្ម​រាវ។

៥. ទឹក​ម្នាស់

Bromelain គឺ​ជា​អង់ស៊ីម​ដែល​កើត​ចេញ​ពី​ផ្លែ​ម្នាស់។ វា​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក កាត់​បន្ថយ​ស្លេស្ម​ក្នុង​បំពង់ក និង​បំបាត់​ក្អក។

៦. រមៀត

រមៀត​មាន​ផ្ទុក​នូវ​សារធាតុ Curcumin ដែល​ជា​សមាសធាតុ​មួយ​ជួយ​ប្រឆាំង​នឹង​វីរុស និង​បាក់តេរី។ វា​មាន​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​អ្នកមាន​បញ្ហា​ក្អក​ស្ងួត។ របៀប​ធ្វើ​លោក​អ្នក​គ្រាន់តែ​ដាក់ ម្សៅ​រមៀត ១ស្លាបព្រាកាហ្វេ និង​ម្រេច​ខ្មៅ ១/៨ ស្លាបព្រាកាហ្វេ ចូល​ទៅ​ក្នុង​ភេសជ្ជៈ​ដូចជា​ទឹកក្រូច ឬ​តែ​ក្ដៅ​ក៏បាន៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព  

ប្រភព៖ healthline | healthtime | medicalnewstoday ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់