• 2020-01-30 10:05:22
  • សុខភាព

ក្រុមហ៊ុន Smart បរិច្ចាគទឹកប្រាក់ ១០ ​ម៉ឺន​ដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា

  • 2020-01-30 10:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ៣០ ខែមករានេះ លោក ថូមា៉ស់ ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបរិច្ចាគទឹកប្រាក់ចំនួន ១០ ​ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់ឯកឧត្តមអគ្គបណ្ឌិត​សភាចារ​ ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅការិយាល័យរបស់ឯកឧត្តម។

ថវិកាមួយចំនួនពីការបរិច្ចាគនេះ ទទួលបានពីការរៃអង្គាសប្រាក់ពីការលក់សំបុត្រនិងសម្ភារៈរបស់ការប្រគុំតន្រ្ដី។ បន្ថែមពីលើទឹកប្រាក់បរិច្ចាគចំនួន ១០ ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ថ្ងៃនេះ ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធាន​ហិរញ្ញវត្ថុ​បន្ថែម សម្រាប់ការរៀបចំការប្រគុំតន្រ្ដីសប្បុរសធម៌​ស្នាម​ញញឹម ដែលត្រូវបានធ្វើឡើងកាលពីខែធ្នូឆ្នាំ២០១៩ ជាមួយនឹងដៃគូមួយចំនួន ក៏ដូចជាភ្ជាប់ជាមួយ​យុទ្ធនាការ​លើកកម្ពស់ការបរិច្ចាគជាសាធារណៈសម្រាប់មូលនិធិ៕

មតិយោបល់