• 2020-01-31 04:49:49
  • សុខភាព

​មាន​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​តាម​ផ្លូវ​ក្រុង​ Wuhan ​​បង្ក​ភាព​ភ្ញាក់ផ្អើល​​ខ្លាំង​

  • 2020-01-31 04:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​ពាក់​ម៉ាស់​ម្នាក់​បាន​ដេក​ស្លាប់ ​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ក្បែរ​កន្លែង​លក់​ឥវ៉ាន់​មួយ​ក្នុង​ក្រុង​ Wuhan ​ដែល​ពុំ​សូវ​មាន​មនុស្ស​ឆ្លង​កាត់​ឡើយ។ ​

​បើ​តាម AFP ​ដែល​នៅ​ក្បែរ​កន្លែង​នោះ ​បាន​បញ្ជាក់​ថា​បុរស​ម្នាក់​ដេក​ស្លាប់​នោះ​ប្រហែល​អាយុ​ខ្ទង់​៦០​ឆ្នាំ។ ​ក្នុង​ដៃ​របស់​គេ ​មាន​ស្បោង​មួយ​ដែល​សន្និដ្ឋាន​ថា​ទើប​ចេញ​ពី​ទិញ​ឥវ៉ាន់។ ​ក្រោយ​ពី​កើត​ហេតុ ​ក្រុម​គ្រូ​ពេទ្យ​បាន​មក​យក​សព​បុរស​ម្នាក់​នោះ​ទៅ ​ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​បាន​ថា​កត្តា​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ស្លាប់​នោះ​ទេ។ ​

ស្ត្រី​ម្នាក់​ដែល​នៅ​ក្បែរ​នោះ ​បញ្ជាក់​ថា​នាង​គិត​ថា​បុរស​ស្លាប់​នេះ គឺ​ដោយសារ​តែ​ជំងឺ Corona ​ដែល​កំពុង​ផ្ទុះ​ឡើង​ខ្លាំង។ ​នាង​បាន​បន្ថែម​ទៀត​ថា​បច្ចុប្បន្ន​នេះ​គឺ​ពិត​ជា​គួរ​ឱ្យ​ខ្លាច​ខ្លាំង ព្រោះ​មាន​មនុស្ស​ស្លាប់​រាល់​ថ្ងៃ​ដោយសារ​តែ​ជំងឺ​នេះ។ ​ខណៈ​ដែល​គិត​ត្រឹម​ថ្ងៃ​៣១​ខែ​មករា​ឆ្នាំ​២០២០​នេះ ​អ្នក​ស្លាប់​នៅ​ចិន​កើន​ដល់​២១៣​នាក់ ក្នុង​នោះ​មាន​១៥៩​នាក់​ស្ថិត​នៅ​ក្រុង Wuhan ​កន្លែង​ដែល​ផ្ទុះ​មេរោគ​តែ​ម្ដង។

ស្រង់​សម្ដី​ពី​ភ្នាក់ងារ AFP ​បាន​បញ្ជាក់​ថា​ពួកគេ​ទាក់ទង​ទៅ​សួរ​ខាង​ប៉ូលិស ដើម្បី​ស្វែង​រក​មូលហេតុ​ដែល​បុរស​ម្នាក់​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ចម្លើយ​ច្បាស់​នោះ​ទេ។ ​បច្ចុប្បន្ន​តាម​ដង​ផ្លូវ​នៅ Wuhan ​មាន​រឹត​បន្ដឹង​ខ្លាំង ​ហើយ​មិន​សូវ​មាន​ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​នោះ​ទេ។ ​ប្រហែល​ជា​២​ម៉ោង​ដែល​ភ្នាក់ងារ AFP ​ឈរ​តាម​ដង​ផ្លូវ គឺ​ឃើញ​ឡាន​ពេទ្យ​ដឹង​អ្នក​ជំងឺ​ច្រើន​ជាង​១០​គ្រឿង​ឆ្លង​កាត់​៕

ប្រភព៖ Yahoo អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់