• 2020-02-01 04:32:24
  • សេដ្ឋកិច្ច

ច្រឹក​ សុខនីម៖​ វិស័យ​អចលនទ្រព្យ​ ២០១៩ ​លូតលាស់​ល្អ​ និង​មាន​បញ្ហា​ប្រឈម​តិចតួច​ប៉ុណ្ណោះ​

  • 2020-02-01 04:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ច្រឹក​ សុខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ថា​នៅ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​រីក​លូតលាស់​ល្អ​ជា​ធម្មតា​ និង​មាន​បញ្ហា​ប្រឈម​បន្តិច​បន្តួច​ប៉ុណ្ណោះ។​

លោក​ ច្រឹក​ សុខនីម (​ឆ្វេង)

លោក​ ច្រឹក​ សុខនីម​ បាន​ឲ្យដឹងថា​ វិស័យ​អចលនទ្រព្យ​កន្លង​ទៅ​ឆ្នាំ ២០១៩​ នេះ​គឺ​មើល​ឃើញ​ថា​មាន​ដំណើរ​ការ​ទៅ​រលូន​ និង​ប្រកប​ដោយ​ភាព​វិជ្ជមាន​ហើយ​និង​ជឿជាក់​ផង​ដែរ។​ ទន្ទឹង​នឹងនេះ​ក៏​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ផង​ដែរ​ ដូច​ជា​នៅ​ខេត្ត​ព្រះសីហនុ​ ទាក់ទង​ការ​ជួល​ជា​ដើម។​ ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច​រង្វង់​ ៧,៥%​ រៀងរាល់​ឆ្នាំ​នៃ​ GDP​ នៅ​កម្ពុជា​ ហើយ​ជា​ប្រទេស​បាន​និង​កំពុង​អភិវឌ្ឍន៍​ ដូច្នេះ​កំណើន​នូវ​ឱកាស​ក្នុង​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ បើ​ធៀប​ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ក៏​ដូច​ជា​សកលលោក​ នេះ​ជា​ភាព​រឹងមាំ​និង​វិជ្ជមាន។​

លោក​ ច្រឹក​ សុខនីម

អ្នក​ជំនាញ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ គោលនយោបាយ​រឹងមាំ​ដែល​អាច​ជឿជាក់​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិភាព​​បាន​ធ្វើ​ឲ្យ​កាលានុវត្តភាពនៃ​សេដ្ឋកិច្ច​ចេះ​តែ​បន្ត​រីកចម្រើន​តាម​រយៈ​វិស័យ​ធនាគារ​នៅ​តែ​បន្ត​ផ្ដល់​កម្ចី​ឲ្យ​លើ​ទីផ្សារ​អចលនទ្រព្យ​ ដូច្នេះ​ភាព​រឹងមាំ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តែ​បន្ត​ភាព​ជឿជាក់​ក្នុង​រយៈពេល​យូរ​ដែល​អាច​ធ្វើ​ឲ្យ​គ្រប់គ្នា​ជឿជាក់​ក្នុង​ពេល​បច្ចុប្បន្ន​ និង​រយៈពេល​៥ឆ្នាំ ​ឬ​យូរ​ទៅ​មុខ​ទៀត។​

ទិដ្ឋភាពថ្ងៃបូកសរុបការងារ

សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)​ បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩​ និង​លើក​ទិសដៅ​ឆ្នាំ​២០២០​ កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់