• 2020-02-02 03:47:28
  • សុខភាព

សាហាវ! ​មាន​អ្នក​ស្លាប់​ដោយសារ Corona ​ក្រៅ​ពី​ចិន​ហើយ ​ក្នុង​ប្រទេស​អាស៊ាន​នេះ​

  • 2020-02-02 03:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ឆ្លង​ជំងឺ Corona ​នៅ​ប្រទេស​ហ្វីលីពីន​បាន​បាត់​បង់​ជីវិត​ហើយ ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ករណី​ឆ្លង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

​វា​ជា​ករណី​ទី​១​ហើយ​ដែល​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ Corona ​ក្រៅ​ពី​ប្រទេស​ចិន។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​នៅ​ចិន​ឯ​ណោះ​មាន​អ្នក​ស្លាប់​កើន​ដល់​ជាង​៣០០​នាក់ ​និង​រាប់​ម៉ឺន​នាក់​ទៀត​កំពុង​ឆ្លង​ជំងឺ​នេះ​។ ​បុរស​ដែល​ស្លាប់​នៅ​ហ្វីលីពីន​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ជន​ជាតិ​ចិន ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង Wuhan ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​កន្លង​ទៅ។

គិត​មក​ដល់​ពេល​នេះ ​មាន​ប្រទេសជាច្រើនបានបិទជើងហោះហើរទៅមកចិនអស់ហើយ ដើម្បីការពារការរាលដាលនៃជំងឺ Corona នេះ៕

ប្រភព៖ Channelnewsasia អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់