• 2020-02-04 04:41:25
  • ការអប់រំ

មន្រ្តីខ្មែរ៥រូប ទៅទស្សនកិច្ចនៅជប៉ុន តាមរយៈកម្មវិធីផ្លាស់ប្តូរយុវជន JENESYS

  • 2020-02-04 04:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីកម្ពុជា​ចំនួន​៥រូបមក​ពីក្រសួងបរិស្ថាន​នឹង​ទៅទស្សនកិច្ច​នៅប្រទេស​ជប៉ុន​តាមរយៈ​កម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2019 ក្រោមប្រធានបទ "ការផ្លាស់ប្តូរបច្ចេកវិទ្យាបរិស្ថាន" ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែល​Sabay ទើបទទួល​បាន​។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដំណើរទស្សនកិច្ច​នេះ ដែលមាន​រយៈពេល​១០ថ្ងៃ គិតចាប់ពីថ្ងៃ​ទី​ ០៣-១២ កុម្ភៈ ២០២០ ដោយមានមន្រ្តីកម្ពុជា​ចំនួន​៥រូប មកពីក្រសួងបរិស្ថាន រួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គ (ប្រទេស ឡាវ ថៃ នឹង វៀតណាម)។​

មន្ត្រីប្រតិភូ នឹងចូលរួមកម្មវិធីផ្លាស់ប្តូរនៅក្រសួងបរិស្ថានជប៉ុន និងនៅទីក្រុងតូយ៉ាម៉ា ដែលជាទីក្រុងធ្លាប់មានបទពិសោធន៍នៃការបំពុលបរិស្ថានដ៏ធ្ងន់ធ្ងរ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីប្រតិភូក៏នឹងអញ្ជើញទៅទស្សនកិច្ច នៅមជ្ឍមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តបរិស្ថានខេត្តតូយ៉ាម៉ា នឹង សារមន្ទីជម្ងឺអីតៃអីតៃនៃខេត្តតូយ៉ាម៉ា ដើម្បីស្វែងយល់ពីបទពិសោធន៍ និង បច្ចេកវិទ្យាបរិស្ថាននៅទីនោះ មិនត្រឹមតែប៉ុននោះ ពួកគាត់នឹងទទួលបទពិសោធន៍នៃវប្បធម៌ជប៉ុនតាមរយៈការស្នាក់នៅជាមួយក្រុមគ្រួសារជប៉ុនផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៧ យុវជនកម្ពុជាជាង ២ ១០០នាក់ហើយ ដែលត្រូវបានអញ្ជើញដោយក្រសួងការបរទេសជប៉ុន តាមរយៈកម្មវិធី JENESYS មួយនេះ ក្នុងគោលបំណងដើម្បីជំរុញការយល់ដឹង និង ការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំនោមប្រជាជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រិះនៃកិច្ចសហការប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។

ប្រទេសជប៉ុនសង្ឃឹមយ៉ាងមុតមាំចំពោះផ្លែផ្កាសម្រាប់អ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ ក្នុងការស្វែងយល់ពីប្រទេសជប៉ុនអោយបានកាន់តែស៊ីជំរៅថែមទៀត នឹង ត្រលប់មកចែករំលែកនូវបទពិសោធន៍របស់ខ្លួនអោយបានទូល៉ទូលាយទៅកាន់ប្រជាជនកម្ពុជា៕

អត្ថបទ៖​ Art

មតិយោបល់