• 2020-02-05 03:20:23
  • ព័ត៌មាន

មិនបាច់ទៅ​ទិញដល់ថៃទៀតទេ! ផលិតផលសាប៊ូថែរក្សាសក់​ល្បីមួយ មកដល់​កម្ពុជាហើយ!

  • 2020-02-05 03:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន បាយអូ ណាណា ខេមបូឌា (Bio Nana Cambodia) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន សេរិសេ ប្រទេសថៃ (SeRiSe Manufacturing Thailand) បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការប្រកាសជាផ្លូវការ ក្នុងនាមជាក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន បាយអូ ណាណា ខេមបូឌា សម្រាប់ផលិតផលសាប៊ូថែរក្សាសក់ SeRiSe នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សន្និសីទសារព័ត៌មាននេះ ត្រូវបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅនេះ នៅសណ្ឋាគារ ឧដាយ៉ា ក្រោមអធិបតីភាពលោកស្រីអគ្គនាយក និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ ព្រមទាំងភ្ញៀវកិត្តិយស ប្រមាណ ៦០នាក់ផងដែរ។

ក្រៅពីការចាប់ដៃគូសហការជាផ្លូវការ ក៏មានការបកស្រាយពីផលិតផល និងវិធីប្រើប្រាស់ផងដែរ ពីអគ្គនាយកក្រុមហ៊ុនទាំងពីរផងដែរ នៅក្នុងសន្និសីទនេះ។ លោកស្រី Sirinya Pungprayoon អគ្គនាយកក្រុមហ៊ុន សេរិសេ ប្រទេសថៃ បានថ្លែងថា៖ «SeRiSe គឺជាផលិតផលថែរក្សាសក់ សម្រាប់សុភាពនារី មកពីប្រទេសថៃ ដែលផ្សំឡើងតាមរូបមន្តធម្មជាតិ ដោយកាត់បន្ថយសក់ជ្រុះ អង្គែ សក់ជាប់ សក់ស្អិត សក់បែកចុង សក់គ្មានទម្ងន់ និងសក់សំពោងជាដើម ហើយមិនប៉ះពាល់ដល់សុខភាពសក់។ ផលិតផល SeRiSe មានចំនួនជាង ៤០មុខ ដែលទាក់ទងនឹងការថែរក្សាសក់ ហើយបានចរាចរលើទីផ្សារ ជាង៩ឆ្នាំមកហើយ ក្នុងប្រទេសថៃ ដែលមានកំណើនទីផ្សារកើនឡើង ជារៀងរាល់ឆ្នាំ។ ហើយតាមរយៈកិច្ចសហការនាពេលនេះ យើងរីករាយ ក្នុងការនាំយកផលិតផល SeRiSe សម្រាប់សុភាពនារី និងបុរសក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន បាយអូ ណាណា ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរបស់យើង»។

លោកស្រី លឿម ស៊ីណា អគ្គនាយកក្រុមហ៊ុន បាយអូ ណាណា ខេមបូឌា បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាននេះថា៖ «ខ្លួនខ្ញុំផ្ទាល់ធ្លាប់មានបញ្ហាសក់ស្អិត និងបែកចុង ទើបខ្ញុំស្វែងរកផលិតផលណា ដែលមានគុណភាពបែបធម្មជាតិ ហើយដោយមានការណែនាំពីមិត្តភក្តិ ខ្ញុំបានជ្រើសរើសយក SeRiSe ដោយទិញយកមកប្រើផ្ទាល់ ពីប្រទេសថៃ ហើយឃើញថា មានប្រសិទ្ធភាពល្អមែន។ ទើបខ្ញុំសម្រេចចិត្តនាំយកផលិតផល SeRiSe មកកាន់ប្រទេសកម្ពុជា ហើយខ្ញុំជឿជាក់ថា ទាំងសុភាពនារី និងបុរស ដែលជួបបញ្ហាសក់ នឹងទទួលបានលទ្ធផលល្អ សក់ស្អាតល្អ ហើយមានទំនុកចិត្តខ្លួនឯងឡើងវិញ ដូចខ្ញុំដែរ ព្រោះ SeRiSe គឺជាផលិតផលរបស់ប្រទេសថៃពិតៗ ដែលផ្សំឡើងដោយរុក្ខជាតិធម្មជាតិ ដោយអ្នកជំនាញឯកទេស ផ្នែកថែរក្សាសក់»។

មិនតែប៉ុណ្ណោះ លោកស្រី ស៊ីណា បានបញ្ជាក់ផងដែរថា៖ ផលិតផលថែរក្សាសរសៃសក់ និងស្បែកក្បាល SeRiSe មានចំណុចលេខធ្លោជាងផលិតផលដទៃទៀត ដោយសារ SeRiSe ត្រូវបានផ្សំឡើងផ្តោតលើគុណភាព និងសុខភាពជាចម្បង ដោយវត្ថុធាតុដើមធម្មជាតិ រួមមាន Keratin មកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ប្រទាលកន្ទុយក្រពើ ក្រូចសើច ផ្កាអាន់ឆា និងវីតាមីន E ជាដើម ដែលសុទ្ធតែជាអាហារមិនអាចខ្វះបាន សម្រាប់សរសៃសក់។ តាមរយៈការប្រើប្រាស់ផ្ទាល់ខ្លួន រួមទាំងមិត្តភក្តិ និងបងប្អូនមួយចំនួន មុនឈានដល់ការសម្រេចចិត្តនាំចូលផ្តាច់មុខនេះ SeRiSe ដែលជាអ្នកឯកទេសស្បែកក្បាល និងសរសៃសក់ ពិតជាមានប្រសិទ្ធភាព ក្នុងរយៈពេល៣ខែ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ផ្នែកណាផ្សេង នៃសរសៃសក់ និងស្បែកក្បាលឡើយ។

គួរបញ្ជាក់ផងដែរថា ក្រោយពីការចុះហត្ថលេខាជាដៃគូ នៅក្នុងសន្និសីទសារព័ត៌មាននេះរួច ក្រុមហ៊ុន បាយអូ ណាណា ខេមបូឌា នឹងដាក់លក់ និងចែកចាយផលិតផលសាប៊ូ SeRiSe រួមទាំងកញ្ចប់ផលិតផលមួយចំនួនទៀតរបស់ក្រុមហ៊ុន សេរិសេ ប្រទេសថៃ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗនេះ ជាមួយនឹងកម្មិវិធីផ្តល់ជូនពិសេសនានា ទាំងអ្នកតំណាង​ចែកចាយ និងអ្នកប្រើផ្ទាល់ផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន បាយអូ ណាណា ខេមបូឌា ក៏បើកឱកាសទទួលយកតំណាង​ចែកចាយទូទាំងប្រទេស សម្រាប់ផលិតផល SeRiSe ដែលជាម៉ាកផលិតផលពេញនិយមមួយ ក្នុងប្រទេសថៃផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការ SeRiSe Cambodia ឬតាមរយៈលេខទូរសព្ទ 099 658 585 / 010 468 585 ហើយ SeRiSe Cambodia ក៏ណែនាំអំពីការប្រើប្រាស់ផលិតផលថែរក្សាស្បែកក្បាល និងសរសៃសក់ ឲ្យបានត្រឹមត្រូវផងដែរ៕

មតិយោបល់