• 2020-02-05 13:16:12
  • ព័ត៌មាន

ទស្សនា​វីដេអូ ប្រធាន​សភា​ជាន់​ទាប​អាមេរិក ហែក​​សុន្ទរកថា​របស់ Trump ចោល​ឆៅៗ​តែ​ម្ដង!

  • 2020-02-05 13:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សភា​ជាន់​ទាប​នៃ​សហរដ្ឋអាមេរិក​លោក​ស្រី Nancy Pelosi បាន​ហែក​ក្រដាស​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី Donald Trump ចោល​ បន្ទាប់​ពី​លោក Trump បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ "ស្ថានភាព​របស់​រដ្ឋ​សហព័ន្ធ" រយៈពេល​ជាង ១ម៉ោង ៣០នាទី។

ជាមួយ​នឹង​សំឡេង​នៃ​ការ​ទះដៃ​ និង​ពាក្យ​បន្ថើរ​ៗ​ថា​ "អរគុណៗ"ពី​លោក​ Trump លោកស្រី Pelosi ដែល​ឈរ​នៅ​ខាង​ក្រោយ​ក្បែរ​លោក​អនុប្រធានាធិបតី Mike Pence បាន​ឈរ​ហែក​ច្បាប់​ចម្លង​សុន្ទរកថា​នោះ​ម្ដង​ ២សន្លឹកៗ។

ក្រោយ​ពី​កើត​ហេតុការណ៍​នោះ​លោកស្រី​បាន​បង្ហោះ​សារ​លើ​ Twitter ថា ការ​ថ្លែង​សុន្ទរកថា​អំពី​ភាព​រីកចម្រើន​របស់​លោក Trump នោះ​គឺ​ខុស​ពី​ការពិត​ ហើយ​គួរ​តែ​មាន​វិធានការ​ណា​មួយ​សម​ស្រប ដើម្បី​ទាមទារ​ការ​និយាយ​ការ​ពិត​ [1]

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

****ដកស្រង់​ចេញ​ពី​ The Telegraph****

ក្នុង​ពេល​ថ្មីៗ​នេះ​ សមាជិក​ព្រឹទ្ធសភា​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ត្រៀម​ការ​បោះឆ្នោត​សម្រេច​ចិត្ត​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ពុធ នៅ​ក្នុង​នីតិវិធី​ក្នុង​ការ​ទម្លាក់​លោក Trump៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់