• 2020-02-06 08:45:57
  • សុខភាព

រដ្ឋបាលរាជធានីភ្នំពេញ​ ព្រមានឲ្យ​បញ្ឍប់ការផ្សព្វផ្សាយផលិតផលថ្នាំជក់

  • 2020-02-06 08:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលថ្នាំជក់ ដែលបានដាក់លក់ នឹងធ្វើការផ្សព្វផ្សាយក្នុងរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹងឲ្យបញ្ឍប់ការផ្សព្វផ្សាយ។

ដោយមើលឃើញថា បច្ចុប្បន្ននេះ ក្រុមហ៊ុនថ្នាំជក់មួយចំនួនធំកំពុងតែពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយការលក់បារីជាលក្ខណៈទ្រង់ទ្រាយធំ និងមានការអូសទាញអាជីវករអោយចូលរួមក្នុងសកម្មភាពមិនស្របច្បាប់ដែរនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនជាដំណឹង នឹង ចាត់វិធានការយ៉ាងតឹងរឹងដើម្បីអនុវត្តសកម្មភាពបញ្ឍប់ការផ្សេព្វផ្សាយនេះអោយកាន់តែមានប្រសិទ្ធភាព ដោយស្របទៅតាម អនុសាសន៌របស់សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយប្រធានអង្កការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីពេលថ្មីៗនេះថា "កម្ពុជាមានមហិច្ចតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារី"។

គូរបញ្ជាក់ដែរថា ប្រជាជនកម្ពុជាប្រមាណ ១៥ ០០០នាក់ ត្រូវបានរកឃើញថា ស្លាប់ដោយសារតែជម្ងឺដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលក្នុងមួយថ្ងៃៗមានប្រមាណជាង៤០នាក់ត្រូវស្លាប់ ដែលជម្ងឺទាំងនោះមានដូចជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ នេះបើយោងតាមករណីសិក្សាថ្មីមួយដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nation Development Program) អង្គការសុខភាពពិភពលោក (World Health Organization) និងលេខាធិការដ្ឋាននៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ (Convention on Tobacco Control Secretariat)។

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖​ Art

មតិយោបល់