• 2020-02-07 02:53:04
  • សេដ្ឋកិច្ច

កាន់តែស្រួល! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ធំមួយ ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ «ស្កេន-ទូទាត់ តាម QR Code»

  • 2020-02-07 02:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របយុគសម័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញមួយក្នុងចំណោមធនាគារធំៗទាំង៥ នៅកម្ពុជា បាន​ដាក់ឱ្យប្រើប្រាស់មុខងារ «ស្កេន-ទូទាត់ តាម QR Code» ដោយប្រើតាមទូរសព្ទដៃរបស់អតិថិជនបានភ្លាមៗ នៅតាមហាងលក់ទំនិញ និងសេវានានាជាច្រើនយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើសាច់ប្រាក់ និងមិនអស់កម្រៃសេវា។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា មុខងារ ស្កេន-ទូទាត់ នេះអាចឱ្យអតិថិជន ផ្ទេរ និងទទួលប្រាក់តាមរយៈការស្កេន QR Code ដែលមាននៅលើកម្មវិធីសេវាធនាគារចល័តប្រាសាក់ ដើម្បីសម្រួលដល់ការចាត់ចែងសាច់ប្រាក់ក្នុងការប្រកបអាជីវកម្មរបស់អតិថិជន ឬ ទូទាត់លើថ្លៃទំនិញនិងសេវាតាមហាងនានាដែលមានដំឡើង QR Code នៅទូទាំងកម្ពុជា ដោយមិនចាំបាច់ចំណាយលើការថ្លៃសេវា។

គ្រប់អតិថិជន ទទួលបានការរីករាយក្នុងការ ស្កេន-ទូទាត់ តាមរយៈការបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះជាមួយនឹងអត្រាការប្រាក់បញ្ញើសន្សំខ្ពស់។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗទាំង ៥ នៅកម្ពុជា ដែលផ្ដល់ដំណោះស្រាយសេវា​ហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ១០ម៉ឺនដុល្លារក្នុង ១ថ្ងៃដោយមិនគិតកម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរសព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត ២០០ទីតាំង ព្រមទាំងបុគ្គលិកជិត ៩០០០នាក់៕

មតិយោបល់