- 2020-02-13 06:36:52
- ព័ត៌មាន
មិនគួរឲ្យជឿ! រូបថតកណ្ដុរវៃគ្នាក្រោមដី ឈ្នះពានរង្វាន់ល្អបំផុតប្រចាំឆ្នាំ
- 2020-02-13 06:36:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! រូបថតកណ្ដុរវៃគ្នាក្រោមដី ឈ្នះពានរង្វាន់ល្អបំផុតប្រចាំឆ្នាំ
ចន្លោះមិនឃើញ
ក្រោយចំណាយពេល១សប្ដាហ៍នៅផ្លូវរថភ្លើងក្រោមដីទីក្រុងឡុងដ៏ អ្នកថតរូបជនជាតិអង់គ្លេស Sam Rowley អាចផ្ដិតយករូបភាពមួយសន្លឹកដែលធ្វើឲ្យលោកឈ្នះពានរង្វាន់។ លោក Sam បានចាប់អារម្មណ៍ខ្លាំងទៅលើជីវិតរស់នៅរបស់សត្វកណ្ដុរក្រោមដី។ ស្រាប់តែថ្ងៃមួយ លោកបានថតរូបកណ្ដុរពីរក្បាលដែលកំពុងវៃគ្នាដណ្ដើមចំណីដែលអ្នកដំណើរធ្វើជ្រុះ។ រូបមួយសន្លឹកនេះ បណ្ដាលឲ្យអ្នកថតរូបវ័យក្មេងឈ្នះពានរង្វាន់ជម្រើសប្រជាជន LUMIX នៃអ្នកថតរូបសត្វព្រៃប្រចាំឆ្នាំ។ រូបថតនេះ បានទទួលសំឡេងបោះឆ្នោត ២ ៨០០០ សំឡេង ឈ្នះលើរូបថតដែលចូលរួមប្រកួត ៤៨ ០០០ សន្លឹក។ លោក Sam ថ្លែងថា "ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឈ្នះពានរង្វាន់នេះ។ វាជាក្តីសុបិន្តពេញមួយក្នុងជីវិតដើម្បីទទួលបានជោគជ័យក្នុងការប្រកួតប្រជែងតាមរបៀបនេះដោយមានរូបថតដែលអាចទុកចិត្តបាន និងត្រូវបានថតក្នុងបរិយាកាសប្រចាំថ្ងៃនៅក្នុងស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាវាអាចបង្ហាញមនុស្សពីរឿងដែលមិនបានរំពឹងទុកដែលត្រូវបានគេរកឃើញនៅក្នុងបរិស្ថានទីក្រុង។” ដោយឡែករូបថត ៤សន្លឹកទៀតរបស់អ្នកថតរូបផ្សេងៗគ្នា ក៏បានឈ្នះជើងឯករងផងដែរ។
រូបថតកណ្ដុរវៃគ្នាក្រោមដី ឈ្នះពានរង្វាន់ល្អបំផុតប្រចាំឆ្នាំរបស់លោក Sam Rowley
រូបថតឈ្នះជើងឯករង ៤សន្លឹកទៀត ៖