• 2020-02-13 22:50:00
  • ព័ត៌មាន

ចូលរួមរំលែកទុក្ខ! ជប៉ុនរកឃើញអ្នកស្លាប់ដំបូងបង្អស់ក្រោយឆ្លងកូរ៉ូណាវីរុស

  • 2020-02-13 22:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​ក្នុង​វ័យ ៨០​ឆ្នាំ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​ស្លាប់​ក្រោយ​ឆ្លង​កូរ៉ណាវីរុស​ក្នុង​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ការ​បញ្ជាក់​ផ្ទាល់​ពី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​ខែ​កុម្ភៈនេះ ប៉ុន្តែពួកគេ​នៅមិនច្បាស់​ថាតើ​វីរុស​ជាមូលហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​ស្លាប់​ឬ​យ៉ាង​ណា​ទេ។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​លោក Katsunobu Kato ឲ្យ​ដឹង​ថា "ទំនាក់ទំនង​រវាង​កូរ៉ូណាវីរុស និង​ការ​ស្លាប់​របស់​ស្ត្រី​រូប​នេះ នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ។ ប៉ុន្តែនេះ​គឺ​ជា​ករណី​ដំបូង​ដែល​មាន​អ្នក​ស្លាប់​ក្រោយ​ធ្វើ​តេស្ដ​រក​ឃើញ​មេរោគ​ក្នុង​ខ្លួន។” ប្រភព​ដដែល​បន្ដ​ថា ស្ត្រី​ខាង​លើ​រស់​នៅ​អាណាខេត្ត Kanagawa បាន​ចេញ​រោគ​សញ្ញានៅ​ថ្ងៃ​ទី ២២​ខែ​មករា និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ទី ១​ខែ​កុម្ភៈ។ ស្ត្រី​រូប​នេះ ត្រូវ​បាន​សង្ស័យ​ថា​ឆ្លង​មេរោគ ដូច្នេះ​ការ​ធ្វើតេស្ដ​ត្រូវ​បាន​ធ្វើ​ឡើង។ លទ្ធផល​បង្ហាញ​ថា ពិត​ជា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រាកដ​មែន។

គួរ​បញ្ជាក់​ថា ករណី​នេះ​កើតឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ជប៉ុន កំពុង​ដោះ​ស្រាយ​នឹង​ការ​ឆ្លង​វីរុស​ជាង ២០០​ករណី​នៅ​លើ​នាវា Diamond Princess ដែល​ត្រូវ​បាន​ដាក់​ដោយ​ឡែក​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ម្ល៉េះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់