• 2020-02-13 23:50:00
  • ព័ត៌មាន

មិនទាន់អស់ទេ! គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,០វ៉ិចទ័រ វាយប្រហារជប៉ុន និង​រុស្ស៊ី

  • 2020-02-13 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់ ៧,០វ៉ិចទ័រ បាន​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន និង​ភាគ​អាគ្នេយ៍​នៃ​កោះ Kuril របស់​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ជប៉ុន NHK ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ កើត​ឡើង​នៅ​ក្រោម​ទឹក​រយៈ​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ពី​ផ្ទៃ​សមុទ្រ។ គ្រោះ​រញ្ជួយ​ដី​នេះ បាន​ធ្វើ​ឲ្យ​មាន​រំញ័រ​ទៅ​ដល់ទីក្រុង Kushiro នៃ​កោះ Hokkaido ជប៉ុន ប៉ុន្តែ​ប៉ូលិស​ឲ្យ​ដឹង​ថា​មិន​ទទួល​បាន​របាយការណ៍​ណា​មួយ​ពី​ការ​ខូច​ខាត ឬ​រង​របួស​នោះ​ទេ។ លើស​ពី​នេះ​ទៀត វា​ក៏​មិន​មាន​ការ​ប្រកាស​អាសន្ន​ពី​រលក​ស៊ូណាមិ​ដែរ ដោយ​សារ​រយៈ​ចម្ងាយ និង​ជម្រៅ​របស់​វា។

ចំណែក​ឯ​ខាង​ប្រព័ន្ធ​ប្រកាស​អាសន្ន​ពី​រលក​ស៊ូណាមិ​របស់​អាមេរិក​វិញ ក៏​បង្ហាញ​ថា​មិន​មាន​ការ​គំរាមកំហែង​ណា​មួយ​ដល់​កោះ​ដែល​នៅ​ក្បែរ​នោះ​ដូច​ជា Guam, Rota, Tinian ឬ Saipan នោះ​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់