• 2020-02-14 06:50:52
  • ព័ត៌មាន

ហួសចិត្ត! ក្រុមហ៊ុនវៀតណាម យកក្រដាសអនាម័យមកផលិតម៉ាស់ ត្រូវអាជ្ញាធរចុះចាប់

  • 2020-02-14 06:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ទីក្រុង​ហាណូយ បាន​រក​ឃើញ​ក្រុមហ៊ុន​មួយ​ដែល​យក​ក្រដាស​អនាម័យ​មក​ផលិត​ជា​ម៉ាស់​សម្រាប់​លក់​ទៅ​កាន់​ទី​ផ្សារ ខណៈ​ពេល​តម្រូវ​ការ​កើន​ឡើង​ខ្ពស់​ដោយសារ​កូរ៉ូណា​វីរុស​វាយ​ប្រហារ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Viet Han Company Ltd ដែល​មាន​រោងចក្រ​ស្ថិត​ក្នុង​សង្កាត់ Thuong Tin ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ពុធ។ អាជ្ញាធរ​បាន​រកឃើញ​ដុំ​ក្រដាស​អនាម័យ​ជា​ច្រើន ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ស្រទាប់​ម៉ាស់។ យោង​តាម​ប្រធាន​នាយកដ្ឋាន​ឃ្លាំ​មើល​ទីផ្សារ​ហាណូយ​លក Hoang Dai Nghia បាន​ឲ្យ​ដឹង​ថា "ក្រុមហ៊ុន​នេះ កំពុង​តែ​បោក​ប្រាស់​អតិថិជន​ខណៈ​ពេល​ដែល​កូរ៉ូណា​វីរុស​កំពុង​ផ្ទុះ​ឡើង។” លោក​បន្ថែម​ថា ម៉ាស់​ក្លែងក្លាយ​ទាំង​នេះ ត្រូវ​បាន​រឹប​អូស ហើយ​នាយកដ្ឋាន​កំពុង​ពិចារណា​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រុមហ៊ុន។ ជាមួយ​គ្នា​ដែរ ក្រុមហ៊ុន Viet Han មិន​បាន​ចុះ​ឈ្មោះ​ជា​អ្នក​ផលិត​ឧបករណ៍​វិជ្ជសាស្ត្រ​នោះ​ទេ ប៉ុន្តែ​ជា​ក្រុមហ៊ុន​បោះ​ពុម្ភ និង​ផលិត​ក្រដាស​ជូត​មាត់។

គួរ​បញ្ជាក់​ថា ក្នុង​រយៈ​ពេល ១២​ថ្ងៃ​ចុង​ក្រោយ​នេះ អាជ្ញាធរ​វៀតណាម​បាន​រក​ឃើញ​ការ​រំលោភ​បំពាន​ជាង ៤ ២០០​ករណី​ក្នុង​ការ​ផលិត​ម៉ាស​ទូទាំង​ប្រទេស។ ម៉ាស់ ត្រូវ​បាន​កើន​ឡើង​តម្រូវ​ការ​ខ្ពស់​ក្នុង​ប្រទេស​វៀតណាម ខណៈ​ពេល​ដែល​មាន​របាយការណ៍​ពី​អ្នក​ឆ្លង​កូរ៉ូណាវីរុស ១៦​ករណី​ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់