• 2020-02-14 08:07:05
  • ព័ត៌មាន

អស់ទាស់! ជាមួយការសម្ភោធការិយាល័យថ្មីរបស់ True Money

  • 2020-02-14 08:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ក្រុមហ៊ុន True Money បានបើកសម្ភោធការិយាល័យថ្មីមួយដែលមានទីតាំងនៅអគារ Key Stone នៅតាមបណ្តោយផ្លូវនរោត្តម។

ក្រុមហ៊ុន ទ្រូម៉ាន់នី បានធ្វើពិធីបើកសម្ភោធការិយាល័យថ្មីមួយ ដើម្បីផ្តល់ជូននូវភាពងាយស្រួល ក៏ដូចជាបំពេញនូវតម្រូវការជូនទៅដល់អតិថិជនរបស់ខ្លួន។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរទីតាំងថ្មី ដែលមានលក្ខណៈធំទូលាយ នឹង មានផាសុខភាព ហើយនេះក៏ជាការបង្ហាញពីភាពរីកចំរើនរបស់ក្រុមហ៊ុន នឹង ការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ដែលបម្រើការនៅក្នុងក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។

ការសម្ភោធការរិយាល័យថ្មីនេះមានការអញ្ជើញចូលរួមពីបណ្តាក្រុមហ៊ុន នឹង ដៃគូរសហការ រួមជាមួយនឹងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលមកពីគ្រប់សាខាក្នុងរាជធានីភ្នំពេញ ដែលញាំងអោយកម្មវិធីនេះកាន់តែមានភាពអធិកអធម នឹង សប្បាយរីករាយ៕

គួរបញ្ជាក់ថា ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនដែលបម្រើអតិថិជនលើ ការដក និងដាក់ប្រាក់ ក្នុងតម្លៃសេវាកម្មសមរម្យ នឹង មានបម្រើសេវាកម្មជាច្រើនផ្នែកទៀត ដូចជា ការវេរលុយ ការបញ្ចូលលុយទៅក្នុងទូរស័ព្ទដៃ ការទិញសំបុត្រកុន នឹងការបង់វិក័យបត្រផ្សេងៗ៕

ការសូត្រមន្តបើកការិយាល័យថ្មីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី
បុគ្គលិកទ្រូម៉ាន់នីចូលរួមក្នុងពិធីសូត្រមន្តបើកការិយាល័យថ្មី
ការចូលរួមយ៉ាងច្រើនកុះករនៅក្នុងពិធីសូត្រមន្ត

ដកស្រួល ដាក់ស្រួល ជាមួយ True Money

អត្ថបទ៖​ Art

មតិយោបល់