- 2020-02-15 01:05:58
- ព័ត៌មាន
ប្រធានាធិបតីអាមេរិក អរគុណកម្ពុជា ចំពោះការអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចត
- 2020-02-15 01:05:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីអាមេរិក អរគុណកម្ពុជា ចំពោះការអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចត
ចន្លោះមិនឃើញ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសរសេរសារតាមបណ្ដាញ Twitter អរគុណប្រទេសកម្ពុជា ចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ហុល្លង់-អាមេរិក Westerdam ចូលចត។
លោកបានសរសេរថា៖ " អរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត សម្រាប់ការទទួលយកនាវាទេសចរណ៍ Westerdam ឲ្យចូលចតនៅក្នុងកំពង់ផែរបស់អ្នក។ សហរដ្ឋអាមេរិកនឹងចងចាំនូវអំពើល្អរបស់អ្នក " ។
នាវា Westerdam បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយមានការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មុនចូលចតនៅកម្ពុជា នាវានេះត្រូវបានប្រទេស និងដែនកោះចំនួន ៦ បានហាមឃាត់ ដោយក្នុងនោះមានដែនកោះមហាសមុទ្ររបស់អាមេរិកផងដែរគឺ កោះហ្គាម (Guam)៕
Thank you to the beautiful country of Cambodia for accepting the @CarnivalCruise ship Westerdam into your port. The United States will remember your courtesy! @MickyArison
— Donald J. Trump (@realDonaldTrump) February 14, 2020