• 2020-02-17 02:21:11
  • ព័ត៌មាន

ស្ងាត់ៗ! ចិនព្យាបាលអ្នកជំងឺកូរ៉ូណាវីរុសជាសះស្បើយជិត ១ម៉ឺននាក់ អនុញ្ញាតឲ្យទៅផ្ទះវិញ

  • 2020-02-17 02:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំងឺសរុប​ប្រមាណ ៩ ៤១៩​នាក់​ដែល​បាន​ឆ្លង​ណូវែល​កូរ៉ូណា​វីរុស ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​ពេល​ព្យាបាល​ជា​សះ​ស្បើយ​បើ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

(អ្នកជំងឹលើកដៃលាគ្រូពេទ្យនៅមន្ទីរពេទ្យក្រុង Wuhan កាលពីថ្ងៃទី ១៥​ខែ​កុម្ភៈ)

បើ​តាម​អាជ្ញាធរ​សុខាភិបាល​ចិន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា អ្នក​ជំងឺ​ ១ ៣២៣​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​កូរ៉ូណា​វីរុស។ ចំនួន​នេះ បាន​បណ្ដាល​ឲ្យ​អ្នក​ចេញ​ពី​មន្ទីរ​ពេទ្យ​កើន​ដល់​សរុប ៩ ៤១៩​នាក់។ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសឆ្លងវីរុសនៅ Wuhan កាលពីខែធ្នូ ការឆ្លងបាន កើនឡើង​រីក​រាលដាល​ពាសពេញប្រទេសចិន ខណៈ​ដែលករណីថ្មីក៏ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសដទៃទៀតដែរ។

គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​នេះ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​កូរ៉ូណា​វីរុស បាន​កើនឡើង​ដល់ ១ ៧៧៥​នាក់ ខណៈ​ដែល ៧១ ៣២៩​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រាយការណ៍​ថា​ឆ្លង​ជំងឺ​នេះ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់