• 2020-02-18 07:05:38
  • ព័ត៌មាន

LG ដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ស៊េរីថ្មីឆ្នាំ២០២០ ភ្ជាប់មកជាមួយបច្ចេកវិទ្យា ទំនើបចុងក្រោយគេបង្អស់

  • 2020-02-18 07:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ 2020 នេះ ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជាបានប្រារព្ធពិធីតាំងបង្ហាញផលិតផលម៉ាស៊ីនត្រជាក់ស៊េរីចុងក្រោយគ្រប់ប្រភេទដែលមាន LG Dual Cool និង LG Dual Cool ជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនគ្រប់រូប។ ក្នុងឱកាសនៃការតាំងបង្ហាញផលិតផលម៉ាស៊ីនត្រជាក់ទាំងនេះបានធ្វើឡើងនៅឯសណ្ឋាគារ ភ្នំពេញផ្ទាល់តែម្ដង។

មូលហេតុចម្បងដែលក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics សម្រេចចិត្ដបង្កើតកម្មវិធីនេះក៏ដោយសារតែការសង្កេតឃើញថា អាកាសធាតុមានការប្រែប្រួលខ្លាំងណាស់ក៏ដូចជាការកើនឡើងកំដៅ កាន់តែក្តៅទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ និងអ្វីដែលរឹតតែសំខាន់នោះ គឺការបំពុសបរិយាកាស ផ្សែងពុល ដែលកើនឡើងជារៀងរាល់ថ្ងៃធ្វើឲ្យខ្យល់បរិយាកាសនៅព័ន្ធជុំវិញខ្លួនយើង ពោរពេញដោយធូលីដី បាក់តេរី និងមេរោគកខ្វក់ បណ្ដាលឲ្យយើងប្រឈមមុខនឹង បញ្ហាសុខភាព ជាច្រើន ដូចជាជំងឺសួត ជំងឺបេះដូង និង ជំងឺហឺតជាដើម។ បច្ចុប្បន្នពិភពលោកកំពុងមានការព្រួយបារម្មណ៍អំពីការកើនឡើងរបស់ធូលីពុលដែលមានកំរឹតតូចគឺ PM 2.5 ដែលអាចចូលទៅក្នុងខ្លួនរបស់យើងតាមរយៈការដកដង្ហើមចូល។ មួយវិញទៀតបើតាមរបាយការណ៍គួរឱ្យព្រួយបារម្ភមួយរបស់អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះបានបញ្ជាក់ថា មនុស្ស 90 ភាគរយ នៅទូទាំងពិភពលោកកំពុងដកដង្ហើមជាមួយខ្យល់កខ្វក់ ហើយជារៀងរាល់ឆ្នាំមនុស្សច្រើនជាង 6 លាននាក់បានស្លាប់ដោយសារផ្សែងពុល។ លើសពីនេះទៅទៀត នៅពេលគុណភាពខ្យល់ថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីកសួត និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃនិង រួមទាំងជំងឺហឺត បានកើតឡើងទៅលើប្រជាជនដែលរស់នៅក្នុងទីក្រុង ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត។ ស្របទៅតាមការសិក្សា និងស្រាវជ្រាវបានបង្ហាញថាភាគច្រើននៃប្រជាជនទូទាំងពិភពលោក គិតគូរខ្លាំងលើការថែទាំសុខភាពជាចម្បង ហើយមានតែម៉ាស៊ីនត្រជាក់ LG តែប៉ុណ្ណោះដែលអាចផ្ដល់ជូនស្របតាមតម្រូវការរបស់អតិថិជន និងអាចដោះស្រាយបញ្ហាជាច្រើនថែមទៀត។

សព្វថ្ងៃនេះម៉ាស៊ីនត្រជាក់ស៊េរីថ្មីចុងក្រោយរបស់ LG គឺ LG Dual Cool និង LG Dual Cool with Air Purifying System ជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ ត្រូវបានផលិតឡើងដោយផ្ដោតសំខាន់សម្រាប់សុខភាព និងផ្ដល់ភាពងាយស្រួលជាមួយបច្ចេកវិទ្យាទំនើបៗនាសម័យបច្ចុប្បន្ន។ អ្វីដែលយើងចង់ណែនាំជូនជាពិសេសដល់លោកអ្នកនោះគឺ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីចុងក្រោយគេបំផុត LG Dual Cool with Air Purifying System ជាម៉ាស៊ីនត្រជាក់ដែលភា្ជប់មកជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ដ៏អស្ចារ្យ ដែលអាចត្រួតពិនិត្យនិងចាប់យកធូលីតូចៗនៅក្នុងខ្យល់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរហូត PM 1.0។ គួរបញ្ជាក់ផងដែរថាម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីរបស់ LG មួយនេះមានសមត្ថភាពខ្ពស់ និង មុខងារពិសេសជាច្រើនដែលរួមមាន ៖

- ប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុងម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor)

ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយ អេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើអោយដឹងថា នៅក្នុងបន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថា មានខ្យល់មិនល្អនិង មានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់នោះ ម៉ាស៊ីនត្រជាក់នឹងចាប់ផ្តើមដំណើរការ ត្រួតពិនិត្យ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំងនោះហើយបញ្ចេញមកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ ដែលពោរពេញទៅដោយផាសុកភាព។ ម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System អាចមានសមត្ថភាពចាប់យកធូលីដីតូចៗដែលមាននៅក្នុងខ្យល់រហូតដល់កំរិតតូចបំផុត គឺ PM 1.0 ។

- សន្សំសំចៃថាមពលអគ្គិសនីបានរហូតដល់ 70%

ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនឹងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន កុំប្រេសស័រភ្លោះ ដោយសារតែ កុំប្រែសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចង់បាន។

- ត្រជាក់លឿនជាងមុន 40%

កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។

- គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)

កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុនមក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាពខ្លាំងក្លា គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូចនោះឡើយ។

- កាន់តែមានភាពងាយស្រួលជាងមុន (LG Smart ThinQ)

LG Dual Cool with Air Purifying System បានបំពាក់បន្ថែមនូវ Smart Wifi Control សំរាប់ដាក់ដំណើរការជាមួយកម្មវិធី ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព អាចបន្ថយ តំឡើងសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ ឬ បញ្ជាបើក រឺ បិតម៉ាស៊ីនត្រជាក់ តាមរយៈទូរសព្ទដៃដោយប្រើ Application LG Smart ThinQ ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសន៍ដែរថា “ទំនោរនៃការប្រើប្រាស់ ក៏ដូចជាបរិយាកាសជំនួញកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះហើយទើបយើងត្រូវព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីឈានដល់ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ "ការបង្កើតជីវិតល្អប្រសើរជាមួយ អតិថិជនរបស់យើង។" នាពេលនេះយើងកំពុងស្ថិតនៅក្នុងចំណុចរបត់ដ៏សំខាន់មួយ សូមចូលរួមជាមួយក្រុមហ៊ុន LG ដើម្បីនាំមកនូវបទពិសោធន៍ល្អៗ ក្នុងជីវិតរបស់ប្រជាជនកម្ពុជា និង របៀបរស់នៅបែបទំនើបបែបបច្ចេកវិទ្យា។”

ចំនែកលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជី ហ្គៀរ គ្រុប ក៏បានឲ្យដឹងផងដែលថា “ក្នុងពេលបច្ចុប្បន្ននេះ ទីផ្សាររបស់គ្រឿងអេឡិចត្រូនិចរបស់ប្រទេសកម្ពុជា គឺមានការកើនឡើងគួរអោយកត់សំគាល់ណាស់ ជាពិសេសំរាប់ទីផ្សាររបស់ម៉ាស៊ីនត្រជាក់។ នៅក្នុងឆ្នាំ 2019 កន្លងទៅនេះ ម៉ាស៊ីនត្រជាក់ម៉ាក LG ដែលលក់ និងចែកចាយដោយក្រុមហ៊ុន ជីហ្គៀរ គ្រុប ដោយផ្ទាល់ គឺមានការកើនឡើងច្រើនជាងមុនបើប្រៀបធៀបនឹងឆ្នាំ 2018។ ហើយសំរាប់មកដល់ពេលនេះ ម៉ាស៊ីនត្រជាក់ LG ជាប្រភេទម៉ាស៊ីនត្រជាក់ដែលនាំមុខគេសំរាប់ទីផ្សារ Inverter និង ម៉ាស៊ីនត្រជាក់ដែលបានផ្លាស់ប្តូរប្រភេទហ្គាស ជាហ្គាស R32 ដំបូងក្នុងប្រទេសកម្ពុជា។ ដោយយោងតាមទំនោរនៃការប្រើប្រាស់ផលិតផលគ្រឿងអេឡិចត្រូនិចនាពេលបច្ចុប្បន្ន យើងជឿជាក់ថាគុណភាព និងបច្ចេកវិទ្យាដែលមាននៅក្នុងម៉ាស៊ីនត្រជាក់របស់ LG នឹងធ្វើអោយម៉ាស៊ីនត្រជាក់ LG រឹតតែទទួលបាននៅការគាំទ្រពីអតិថិជនប្រើប្រាស់បន្ថែមទៀតសំរាប់នៅលើទីផ្សារប្រទេសកម្ពុជាយើងនេះ។”

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនា​ការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System និង ម៉ាស៊ីនត្រជាក់ស៊េរីថ្មីជាច្រើនទៀតបាន នៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ ក្រុមហ៊ុន G Gear Group និងហាង LG BrandShop គ្រប់សាខាទាំងអស់។ ពត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរសព្ទលេខ ៖ 023 222 699Ggear

អត្ថបទ៖ រ័ត្ន

មតិយោបល់