• 2020-02-21 06:44:15
  • ព័ត៌មាន

ទើបសង់រួចក្តៅៗឥលូវសម្ពោធហើយ! សណ្ឋាគារ-អាផាតមិនថ្មីមួយលេចឡើងទាក់ភ្នែកចំកណ្តាលភ្នំពេញ

  • 2020-02-21 06:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ និង អាផាតមិន Poulo Wai បាន​ប្រកាសបើកសម្ភោធសណ្ឋាគារដ៏ប្រណិតថ្មីមួយនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវសេវាកម្មដ៏ប្រណីតរបស់ខ្លួនដល់អតិថិជន។

សណ្ឋាគារ និង អាផាតមិន Poulo Wai មានទីតាំងស្ថិតនៅក្នុងតំបន់ដែលងាយស្រួលរក និងបរិយាកាសល្អបំផុតក្នុងរាជធានីភ្នំពេញ។ ព័ទ្ធជុំវិញទៅ​ដោយ​អគារសម័យអាណានិគមនិយមបារាំងនៅទីក្រុងភ្នំពេញ Poulo Wai មានទីតាំងយ៉ាងងាយស្រួលចំកណ្តាលជួរខាងក្រោយ និងផ្លូវតូច​តាម​លក្ខណ​បែប​ប្រជាជនខ្មែរ។ នៅលើផ្លូវធនៃ​រាជធានី និង​ចំ​កណ្ដាល​បេះដូងនៃ​កន្លែង​អាជីវកម្ម, ហិរញ្ញវត្ថុ និងអគាររដ្ឋាភិបាល សណ្ឋាគារដ៏ឆើតឆាយនេះ គឺ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤៥ នាទីប៉ុណ្ណោះដោយការ​ធ្វើ​ដំណើរតាមតាក់ស៊ីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងចំណាយពេលដើរ​ប្រមាណ ៥-១៥​នាទី​ប៉ុណ្ណោះ​ពី​ចំណុច​សំខាន់​នៃ​ទីក្រុង​ដូច​ជា​ផ្សារ​កណ្ដាល និង​ព្រះបរមរាជវាំង។ ជាមួយជំហរយុទ្ធសាស្រ្តបែបនេះសម្រាប់​ភ្ញៀវ សណ្ឋាគារ Poulo Wai កំពុងនាំមុខក្នុងនាមជាសណ្ឋាគារដែលមាន​ទីតាំងល្អបំផុតក្នុងទីក្រុង។

បន្ទប់ភ្ញៀវដ៏ប្រណិតចំនួន ១៦៥ បន្ទប់មាន​ជញ្ជាំង​ខាងមុខកញ្ចក់ និងក្រោលទៅដោយឈើនៅ​លើ​កម្រាលដើរ។ បន្ទប់​នីមួយៗ មានពន្លឺ​គ្រប់គ្រាន់, ខ្យល់អាកាសល្អដែលត្រូវបានគេរៀបចំយ៉ាងពិសេស និងស្អាតដោយមានទេសភាពដ៏អស្ចារ្យដែលមើលពីលើរាជធានីភ្នំពេញ និងទន្លេចតុមុខ (ផ្លូវបំបែកតាមមាត់ទន្លេ) ដែលមានទំហំចាប់ពី ២៦ ម៉ែត្រការ៉េដល់ ១៣២ ម៉ែត្រការ៉េសម្រាប់ Poulo Wai Grand Suite។ បន្ទប់ភ្ញៀវចំនួន ១៦៥ រួមមានបន្ទប់ពិសេស, បន្ទប់ទេសភាព, Executive Suites, Suites លក្ខណគ្រួសារ, Poulo Wai Grand Suite និងអាផាតមិនដែលត្រូវបានរចនាឡើងសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរអាជីវកម្ម។

ភ្ញៀវទាំងអស់ នឹង​មាន​អារម្មណ៍ដូចជា​នៅ​ផ្ទះ​តាម​រយៈ​ការ​ចូលបន្ទប់ដំបូង អ្នកនឹងត្រូវបានស្វាគមន៍ដោយភាពឆើតឆាយ​នៅ​ក្នុង​បន្ទប់ដែល មានពន្លឺ និងខ្យល់អាកាសបរិសុទ្ធ ជាមួយកម្រាលពូក និងខ្នើយដែលមានផាសុកភាព គ្រប់បន្ទប់របស់យើងធានាបាននូវការគេងពេលយប់ប្រកបដោយស្កប់ស្កល់ នៅលើគ្រែប្រវែង ២,២ ម៉ែត្រ។ មិនថាអ្នកជាអ្នកធ្វើដំណើរតែឯង, គ្រួសារ, ប្តីប្រពន្ធ ឬនាយកប្រតិបត្តិដែលត្រូវការអាផាតមិនយូរអង្វែងនោះទេ បន្ទប់ទាំងអស់របស់យើង គឺស្រស់ស្អាត និងស្ងប់ស្ងាត់ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៅលើផ្ទៃមេឃក្នុងរាជធានី និងតាមដងផ្លូវដ៏មមាញឹកខាងក្រោម។ បន្ទប់ធំទូលាយ និង Suites ទាំងនេះជាមួយនឹងកម្រាលឈើដ៏ស្រស់ស្អាត​តាម​បន្ទប់​នីមួយៗ ផ្តល់ជូននូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព និងសម្រាកកាយនៅក្នុងទីក្រុងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ។ បន្ទប់នីមួយៗមានបន្ទប់ងូតទឹក និងផ្កាឈូកដាច់ដោយឡែក, ទូរទស្សន៍ ៤៣” និង Wi-Fiល្បឿនលឿន។

លើសពីនេះទៀត ភោជនីយដ្ឋាន Poulo Wai ក៏​រីករាយ​នឹង​ទទួល​ភ្ញៀវ​ដោយការបម្រើអាហារបែបអាមេរិច និង​អន្ដរជាតិ ដូចជា​អាហារពេលព្រឹក, អាហារប៊ូហ្វេ, អាហារពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារប៊ូហ្វេដ៏ឈ្ងុយឆ្ងាញ់នេះ មានមុខម្ហូបក្នុងស្រុក និងអន្តរជាតិដែលបន្ថែមនូវជំរើសជាច្រើននៅលើ Menu។ ភ្ញៀវទាំងអស់ នឹង​ត្រូវ​បាន​បម្រើ​ដោយ​អាហារ​ដែល​ចម្អិន​ដោយ​ក្រុម​ចុងភៅ​ដែល​មាន​ស្នាដៃ​ឆ្នើម​ប្រកប​ដោយ​ការ​ច្នៃប្រឌិត​។ ពន្លឺដ៏រ៉ូមែនទិករួមជាមួយនឹងសេវាកម្មផ្ទាល់ខ្លួនប្រកបដោយភាពរួសរាយរាក់ទាក់ ធ្វើឱ្យរាល់អាហារពេលល្ងាចក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

នៅជាន់ខ្ពស់បង្អស់នៃសណ្ឋាគារ ភ្ញៀវអាច​រីករាយ​ជាមួយ Rooftop Bar ដ៏មានប្រជាប្រិយបំផុតមួយរបស់ទីក្រុងដែលទល់មុខនឹងទន្លេចតុមុខ។ ភោជនីយដ្ឋាន និងបារ The White Lounge មានលក្ខណៈពិសេសដ៏អស្ចារ្យនៃស្រាក្រឡុក, appetizers, main coursesនិងអាហារសម្រន់។ Sky Bar នេះ​បាន​ក្លាយ​ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ដោយ​សារ​ខ្យល់​អាកាស​ល្អ​រួម​ជាមួយ​តន្ត្រី Live Band ផងដែរ។

ក្រៅ​ពីនេះ ភ្ញៀវ​ក៏​អាច​រីករាយ​ជាមួយ​នឹង​ហាង​ហែល​ទឹក​ប្រៃ និង​ទឹក​ក្ដៅ ទឹកត្រជាក់ Jacuzzi ដែល​មាន​ជញ្ជាំង​កញ្ចក់​មើល​ឃើញ​ទេសភាព​ទី​ក្រុង។ នៅជាប់នឹងអាងហែលទឹក ភ្ញៀវ​ក៏​អាច​រីករាយ​ជាមួយ Bar និងកន្លែងហាត់ប្រាណ​ទៀត​ផង។ កន្លែងនេះផ្តល់ជូននូវជម្រើសផ្សេងៗគ្នាដើម្បីសម្រាករួមទាំងការផឹកស្រាក្រឡុកស្រស់ៗនៅ Jacuzzi, ស្តាប់តន្ត្រីពេលកំពុងមើលទេសភាព និង​បំបាត់អារម្មណ៍តានតឹង។

សណ្ឋាគារ Poulo Wai ក៏ផ្តល់ជូនអតិថិជននូវមជ្ឈមណ្ឌលហាត់ប្រាណ និងស្ប៉ាផងដែរ។ ស្ប៉ា​បម្រើ​ជូន​សេវកម្ម​ដោយ​អ្នកជំនាញដែលទទួលការបណ្តុះបណ្តាលជាពិសេស ហើយផ្តល់ជូននូវការព្យាបាលនិងផលិតផលរបស់ខ្មែរដើម្បីភាពស្រស់ស្អាត, ការសំរាកលំហែ និងសុខុមាលភាពជួយភ្ញៀវឱ្យបញ្ចេញសម្ពាធប្រចាំថ្ងៃនៃជីវិត៕

សម្រាប់ព័ត៌មានបន្ថែមឬធ្វើការកក់សូមទាក់ទង +855 23 211 666 ឬតាមអ៊ីម៉ែល bookroom@poulowaihotel.com

អត្ថបទ ៖ រ័ត្ន

មតិយោបល់