• 2020-02-21 08:56:46
  • ព័ត៌មាន

ពីពេលនេះទៅ ស្រុកបន្ទាយស្រី លែងពិបាក​សម្គាល់មន្រ្តី​របស់សាលាស្រុកហើយ

  • 2020-02-21 08:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គមថា ប្រជាពលរដ្ឋ​លែង​ពិបាក​សម្គាល់​មន្រ្តី​របស់​សាលាស្រុក​ទៀត​ហើយ តាមរយៈ​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ។ បំពាក់ឯកសណ្ឋានថ្មីជូនមន្ត្រីនៅក្នុងរចនាសម្ពន្ធ័ របស់រដ្ឋបាលស្រុកបន្ទាយស្រី។ ឯកសណ្ឋានតំណាងឲ្យ​៖

  • វិន័យ ភាពមុឺងមាត់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ

  • ភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ

ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីលែងពិបាកសម្គាល់មន្ត្រីរបស់សាលាស្រុកទៀតហើយ។ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់នឹងតម្រូវអោយប្រើប្រាស់ឯកសណ្ឋានមួយនេះ នៅក្នុងម៉ោងបំពេញតួនាទីនិងបម្រើសេវាជូនប្រជាពលរដ្ឋ។ ខ្ញុំក៏នឹងស្លៀកឯកសណ្ឋាននេះជារៀងរាល់ថ្ងៃដែរ៕

មតិយោបល់