• 2020-02-21 09:58:53
  • ព័ត៌មាន

ងាយៗ អាចឈ្នះទៅមើលកីឡាអូឡាំពិកនៅជប៉ុនផ្ទាល់ភ្នែកហើយ បើមានកាតវីសាស្ថាបនា

  • 2020-02-21 09:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២០ ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​នៅ​ប្រទេស​ជប៉ុន​នា​អំឡុង​ខែ​កក្កដា រហូត​ដល់​ខែ​សីហា​ខាង​មុខ​នេះ។ ក្នុង​នោះ​ផង​ដែរ ធនាគារ ស្ថាបនា ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា បាន​រៀប​ចំ​ជា​ការ​ចាប់​ឆ្នោត​យក​រង្វាន់​ដំណើរ​កំសាន្ត សម្រាប់​អតិថិជន​របស់​ខ្លួន ដើម្បី​អាច​ទៅចូល​រួម​រីករាយ​​ទស្សនា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ជា​ប្រវត្តិ​នេះ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ប្រទេស​ជប៉ុន។

អ្វី​ដែល​អតិថិជន​ត្រូវ​ធ្វើ ​មិន​មាន​អ្វី​សាំ​ញាំ​នោះ​ទេ រាល់​ការ​ចំណាយ​គ្រប់ ៥០០ដុល្លារម្ដង តាមរយៈVisa Card របស់ ធនាគារ ​ស្ថាបនា អតិថិជន​នឹង​ទទួល ឆ្នោត​១​សន្លឹក ។ អតិថិជន ២​រូប​នឹង​ត្រូវ​បាន​ជ្រើសរើស​តាមរយៈ​ការ​ចាប់​ឆ្នោត ដើម្បី​ទៅ​ចូល​រួម​ទស្សនា​កីឡាអូឡាំពិក ប្រទេស​ជប៉ុន​ជាមួយ​នឹង​ការ​រ៉ាប់រង​ចំណាយ​នៅ​លើ ធនាគារ ស្ថាបនា មាន​ដូចជា៖

  • សំបុត្រ​យន្ត​ហោះ​ទៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន (ទៅ​និង​មក)
  • ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ពិភពលោក (Intercontinental Tokyo Bay)
  • មធ្យោបាយ​ធ្វើ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​ទៅ​ទី​ក្រុង​តូក្យូ អាហារ​ប្រចាំ​ថ្ងៃ
  • សំបុត្រ​ចូល​ទស្សនា​ព្រឹត្តិការណ៍​អូឡាំពិក​ចំនួន​២កីឡា​ផ្សេង​គ្នា​
  • មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក ចូល​រូម​ព្រឹត្តិការណ៍​អូឡាំពិក ។

ការ​ចាប់​ឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​កណ្ដាល​ធនាគារ ស្ថាបនា នៅ​ថ្ងៃ​ទី ១២ មិថុនា ឆ្នាំ ២០២០។ អ្នក​មាន​សំណាង​ ខាង​ធនាគារ​នឹង​ខល​ទៅ​ប្រាប់​តាមរយៈ​លេខ​ទូរស័ព្ទ និង​ប្រកាស​ឈ្មោះ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ធនាគារ​ស្ថាបនា។ ជាមួយ​គ្នា​នោះ​ដែរ អតិថិជន​ ធនាគារ ស្ថាបនា ក៏​នឹង​ទទួល​បាន​រង្វាន់​ផ្សេង​ទៀត​រាល់​ការ​ចំណាយ​ដោយ​ប្រើ​ប្រាស់​កាត​វីសា​ស្ថាបនា​ដូចជា៖

  • ចំណាយ​សរុប​ត្រឹម ៥០ ដុល្លារ​អាមេរិក ទទួល​បាន​សៀវភៅ ស្ថាបនា វីសាតូក្យូ ២០២០ មួយ​ក្បាល។

  • ចំណាយ​សរុប​ត្រឹម ៥០០ ដុល្លារ​អាមេរិក ទទួល​បាន Travel Adapter ស្ថាបនា តូក្យូ ២០២០ មួយ។

  • ចំណាយ​សរុប​ត្រឹម ១.៥០០ ដុល្លារអាមេរិក ទទួល​បានTravel Organizer សម្រាប់​ការ​ធ្វើ​ដំណើរ​ ស្ថាបនា តូក្យូ ២០២០ មួយ។

  • ដើម្បី​ទទួល​បាន​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​វិក្កយបត្រ ឬវិក្កយបត្រ​អេឡិច​ត្រូនិច ដែល​អាច​ទាញ​យក​ពី Sathapana Mobile។

បើ​មិន​ទាន់​មាន​កាត​វីសា​នៅ​​ធនាគារ​ស្ថាបនា ប្រញាប់​ឡើង! អាច​ទៅ​បើក​បាន​គ្រប់​សាខា​ធនាគារ​ស្ថាបនា​ទាំង​អស់។

ព័ត៌មាន​បន្ថែម៖

មតិយោបល់