• 2020-02-21 11:27:53
  • ព័ត៌មាន

សាលា​ក្រុង​ប្រកាស​ពន្យារ​ថ្ងៃ​បង់​ថ្លៃ​ប្រមូល​សំរាម​ និង​សំណល់​រឹង តាម​ប្រព័ន្ធ​អេឡិចត្រូនិក

  • 2020-02-21 11:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ដែល​ស្ដី​ពី​ ការ​បង់ថ្លៃ​ប្រមូល​សំរាម​ និង​សំណល់​រឹង​ ក្នុង​ដំណាក់កាល​អន្តរកាល​។

ក្នុង​លិខិត​នោះ​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី០១ ខែ​កុម្ភៈ រហូត​មក​ដល់​ថ្ងៃ​នេះ សាលា​ក្រុង​បាន​សង្កេត​ឃើញ​មាន​អ្នក​បង់​ថ្លៃ​ប្រមូល​សំរាម​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ភាគ​ច្រើន​ហើយ។

យ៉ាងណាមិញ សាលា​ក្រុង​បាន​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​បង់​នៅ​ឡើយ​ទេ អាស្រ័យ​ហេតុនេះ​ហើយ​ទើប​ សាលា​រាជធានី​ប្រកាស​ពន្យារ​ថ្ងៃ​ផុត​កំណត់​ក្នុង​ការ​បង់​ថ្លៃ​ប្រមូល​សំរាម រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២០។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បង់​ថ្លៃ​ប្រមូល​សំរាម​ និង​សំណល់រឹង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​រយៈពេល​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​បើ​តាម​ការ​ប្រកាស​របស់​សលារាជធានី​នា​ពេល​កន្លង​មក៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​សាលារាជធានី៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់