- 2020-02-24 11:21:45
- ព័ត៌មាន
អូតែលនៅសៀមរាបលើកលែងពន្ធ ៤ខែ ខណៈភ្ញៀវទេសចរចិនធ្លាក់ចុះ ៩០%
- 2020-02-24 11:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូតែលនៅសៀមរាបលើកលែងពន្ធ ៤ខែ ខណៈភ្ញៀវទេសចរចិនធ្លាក់ចុះ ៩០%
ចន្លោះមិនឃើញ
ក្នុងសារជូនជនរួមជាតិកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ សម្ដេចបានមានប្រសាសន៍ថា វិស័យទេសចរណ៍នៅខេត្តសៀមរាបរងការប៉ះពាល់ខ្លាំងជាងគេ។ ហេតុនេះហើយសម្ដេចក៏បានចេញនូវវិធានការ ៧ចំណុច ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។
ក្នុងនោះដែរ សណ្ឋាគារក្ដី ផ្ទះសំណាក់ក្ដី ដែលបានចុះក្នុងបញ្ជីអគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវលើកលែងពន្ធគ្រប់មុខចំនួន ៤ខែ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។ យ៉ាងណាមិញ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវតែដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT)។
ក្រៅពីវិធានការនេះដែរក៏មានវិធានការមួយចំនួនដូចជា រៀបចំព្រឹត្តិការណ៍ និងសកម្មភាពទាក់ទាញនៅខេត្តសៀមរាប ការបន្ថែមចំនួនថ្ងៃសម្រាប់សំបុត្រទស្សនាតំបន់អង្គរជាមួយនឹងតម្លៃដដែល ក៏ដូចជា ការរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់កម្មករ-និយោជិកដែលបាត់បង់ការងារក្នុងវិស័យទេសចរណ៍។
ការផ្ទុះចេញនូវជំងឺផ្លូវដង្ហើមថ្មី Covid19 បង្កឲ្យការភ័យខ្លាច ដែលធ្វើឲ្យវិស័យទេសចរណ៍នៅតំបន់ ក៏ដូចជាកម្ពុជារងការប៉ះពាល់ ដោយភ្ញៀវទេសចរបរទេសសរុបប្រមាណ ៦០% ត្រូវបានប៉ាន់ស្មានថាធ្លាក់ ហើយទេសចរចិនធ្លាក់ចុះរង្វង់ ៩០% នេះបើតាមសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៕