• 2020-02-25 11:23:38
  • ព័ត៌មាន

ក្រសួង​ទេសចរណ៍​ចុះ​ផ្សព្វផ្សាយ​វិធានការ​ទប់ទល់​ជំងឺ Covid19 ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍

  • 2020-02-25 11:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​នេះ ក្រសួង​ទេសចរណ៍​បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​ការ​ចម្លង​នៃ​ជំងឺ Covid19 ទៅ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ នា​ឯ​ខេត្តសៀមរាប។

សិក្ខាសាលា​នេះ​ដឹកនាំ​ដោយ​ឯកឧត្ដម ឈុន មករា អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទីភ្នាក់ងារ ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍​។

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​បាន​លើកឡើង​ថា កម្ពុជា​ជា​គោលដៅ​មាន​សុវត្ថិភាព ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​។ ឯកឧត្ដម​បាន​ស្នើ​ឲ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​ឲ្យ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ ដែល​កើត​ឡើង​លើ​ភ្ញៀវ​ទេសចរ។

ក្រៅ​ពី​នេះ​ មគ្គុទ្ទេសក៍​ទេសចរណ៍​ត្រូវ​តែ​ពង្រឹង និង​ពង្រីក​សមត្ថភាព​បន្ថែម​ ដើម្បី​ចាប់​យក​ឱកាស​ក្រោយ​វិបត្តិ​ជំងឺ​នេះ៕

ប្រភព៖ ក្រសួង​ទេសចរណ៍

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់