• 2020-02-25 12:43:09
  • ព័ត៌មាន

សូម្បី​តែ​អនុរដ្ឋមន្ត្រី​សុខាភិបាល​នៅ​អ៊ីរ៉ង់ ក៏​ឆ្លង​ជំងឺ​ Covid19 ដែរ

  • 2020-02-25 12:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​អ៊ីរ៉ង់ Iraj Harirchi បាន​ឆ្លង​ជំងឺ​ Covid19 ហើយ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ពលករ​អ៊ីរ៉ង់ ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​អន្តរជាតិ Reuters។

បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​ថា លោក​អនុរដ្ឋមន្ត្រី​នឹង​ត្រូវ​ដាក់​ក្នុង​ចត្តាឡឺស័ក ប៉ុន្តែ​លោក​មិន​ទាន់​ប្រាប់​ពី​មូលហេតុ​ដែល​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​ឆ្លង​នោះ​ទេ។

យ៉ាងណាមិញ លោក​អនុរដ្ឋមន្ត្រី​ Iraj Harirchi បាន​បង្ហោះ​វីដេអូ​ក្នុង​បណ្ដាញ​ Twitter ថា លោក​ប្ដេជ្ញា​នឹង​កម្ចាត់​ជំងឺ​នេះ​ពី​អ៊ីរ៉ង់​ឲ្យ​ទាល់តែ​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា យ៉ាងហោចណាស់​មាន​អ្នក​ឆ្លង​ជំងឺ​ខូវីដ១៩ នៅ​អ៊ីរ៉ង់​ចំនួន ៩៥នាក់ ហើយ​យ៉ាងហោចណាស់​មាន ១៦នាក់​បាន​ស្លាប់៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់