• 2020-02-25 14:59:26
  • ព័ត៌មាន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​១៦​ខ្នង​​ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ ស្លាប់មនុស្សម្នាក់

  • 2020-02-25 14:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​ចំនួន​ ១៦​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​រាលដាល​បន្តបន្ទាប់​គ្នា នៅវេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​រថ​ភើ្ល​ង កែ​ងនឹង​ផ្ល​វ​២៧៣ ក្រុមទី​១R ភូមិ​បាក់​ទូក សង្កាត់​ទួល​សងែ្ក​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​ នេះបើយោងតាមការចុះផ្សាយ​របស់​ គេហទំព័រ អគ្គស្នងការនគរបាល​ជាតិ​។

​ម្ចាស់ផ្ទះ​ដែល​រង​ការឆេះ​ដំបូង​ឈ្មោះ សន រដ្ឋា ភេទ​ប្រុស មុខរបរ មន្ត្រី​យោធា ។ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ ៥​ម​x២២​ម និង​ឆេះ​រាលដាល​ដល់ផ្ទះ​ចំនួន ១៥​ខ្នង​ផ្ទះ​ទៀត​ដែល​នៅជាប់ៗ​គ្នា បណ្តាលឲ្យមនុស្សស្លាប់ឈ្មោះ កប មុំ ភេទស្រី មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ ។

ផ្អែកតាមរបាយការណ៍ គឺ៖

  • ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន ២៥​គ្រឿង​,
  • រថយន្ត​ជំនួយ​របស់ ក្រសួង​មហា​ផៃ្ទ​ចំនួន ០៣​គ្រឿង
  • ​រថយន្ត​របស់​កងរាជអាវុធហត្ថ ចំនួន ០២​គ្រឿង មិនបាន​ប្រើប្រាស់​ទឹក
  • ​រថយន្ត​សាលាខណ្ឌ​ឫស្សីកែវ​ចំនួន ០១​គ្រឿង
  • ​រថយន្ត​ក្រុមហ៊ុន​OCIC​ទីក្រុង​ជ្រោយចង្វារ​ចំនួន ០៧​គ្រឿង
  • រថយន្ដ​ក្រុមហ៊ុន​OCIC​ទីក្រុង​កោះ​ពេជ្រ​ចំនួន ០៣ គ្រឿង
  • រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ០១​ឡាន ទើប​អាច​ពន្លត់ភ្លើង​បានជា​ស្ថាពរ​នៅវេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក នា​ថ្ងៃខែ​ឆ្នាំ​ដដែល ។ ចំពោះ​មូលហេតុ និង​ទំហំ​នៃ​ការខូចខាត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ធ្វើ​កំណត់ហេតុ ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

មតិយោបល់