• 2020-02-26 02:36:56
  • ព័ត៌មាន

​សម្តេច​ក្រឡាហោម​៖​ អ្វីដែល​ពលរដ្ឋ​មិនទាន់​កក់ក្ដៅ គឺ​ការកើតមាន​អំពើ​ឆក់​ប្លន់​ និង​គ្រឿងញៀន​

  • 2020-02-26 02:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​បញ្ជាក់ថា​ ស្ថានភាព​សន្តិសុខ​នៅ​ក្នង​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​គ្មាន​អំពើ​ភេ​វរ​កម្ម​ និង​គ្មាន​ការបង្កើត​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់​នោះទេ។​ ប៉ុន្តែ​អ្វីដែល​មិនទាន់​កក់ក្ដៅ​នោះ​គឺ​ការកើតមាន​អំពើ​ឆក់​ប្លន់​និង​គ្រឿងញៀន​។​ ការ​ថ្លែង​នេះ ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​ទីចាត់ការ​អគារ​រដ្ឋបាល​ឃុំ​និង​សមិទ្ធផល​នានា​នៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​២០២០​។

​សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា “​ប្រសិនបើ​ប្រជាជនមាន​សន្តិភាព ប៉ុន្តែ​មិនទាន់មាន​សន្តិសុខ ដែល​ថ្ងៃ​ណា​ក៏​កើតមាន​ចោរលួច​ចោរប្លន់​នោះ​តើ​អារម្មណ៍​របស់គាត់​យ៉ាងដូចម្ដេច​?​គឺ​ពួកគាត់​ប្រាកដជា​មានការ​ភ័យខ្លាច​មិន​ខាន​ដោយ​ម្យ៉ាង​ស្រុក​យើង​មិនបាន​ផ្ដល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​អាវុធ​ដែរ ។​ ដូច្នេះ​យើង​ជា​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ដោះស្រាយ​ពង្រឹង​សន្តិសុខ​និង​ចាប់​អ្នកប្រព្រឹត្ត​ល្មើ​សមក​ផ្ដន្ទាទោស​ឱ្យបាន​”​។​

សម្ដេច​ក្រឡាហោម​សខេង​ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​ឱ្យបាន​ល្អ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​បានយូរ​អង្វែង​ និង​សូម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើ​នៅតាម​សាលារៀន​វត្ត​អារាម​សាលាឃុំ​និង​ទីតាំង​សាធារណៈ​នានា​។​សម្ដេច​ក្រឡ​ហោម​ក៏បាន​មានប្រសាសន៍​ផ្ដល់​ការពន្យល់​ងាយៗ​ជូន​ប្រជាពលរដ្ឋ​អំពី​ការផ្ដល់​សេវាសាធារណៈ​ប្រចាំថ្ងៃ​។​ទៅតាម​វិស័យ​និង​ការបង្កើន​ថវិកា​ប្រចាំឆ្នាំ​ជូន​ឃុំ​សង្កាត់​ចាប់ពី​ឆ្នាំ​២០២០​នេះ ដើម្បីឱ្យ​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាន់តែ​មានលទ្ធភាព​ច្រើនជាង​មុន ក្នុង​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

​សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់​ដែរ​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ​ដែល​ទទួលបាន​មុខងារ​សិទ្ធិអំណាច និង​ធនធាន​ពី​ថ្នាក់ជាតិ​ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​ក៏ត្រូវ​តែមាន​គណនេយ្យភាព​និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ​មិនមែន​មុខងារ​សិទ្ធិអំណាច​ឬ​ធនធាន​ទាំងនោះ​ក្លាយជា​មុខសញ្ញា​នៃ​ការ​រ​ស្វែងរក​ផលប្រយោជន៍​នោះទេ​។​

​សម្ដេច​ក្រឡាហោម​បានបញ្ជាក់​ថា​រាល់​ការសាងសង់​និង​ស្ថាបនា​ផ្សេងៗ​ គឺ​សុទ្ធតែ​បាន​ប្រើប្រាស់​ធនធាន​ចម្រុះ​ដោយមាន​ទាំង​គម្រោង​ថវិការដ្ឋ​ដូច​យ៉ាង​សម្រាប់​សាលារៀន​សាលាឃុំ​ប៉ុ​ស្ត៍​ប៉ូលីស​និង​ប៉ុស្តិ៍​សុខភាព​ជាដើម​។​ប៉ុន្តែ​ដោយសារ​រដ្ឋ​នៅមាន​ការខ្វះខាត​យើង​ក៏បាន​ទទួល​ថវិកា​ពី​ប្រភព​ផ្សេងទៀត​។​

​ប្រភព​ថវិកា​ផ្សេងទៀត​សម្រាប់​ការចូលរួម​កសាង​សមិទ្ធផល​នានា​នោះ​គឺ​បានមកពី​ចូលរួម​ចែករំលែក​ធនធាន​រប​ស់​សប្បុរសជន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ដែលមាន​ជីវភាព​ធូរធា​ផង​និង​បានមកពី​ការចូលរួម​ផ្ដល់ជំនួយ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត និង​អង្គការ​ជា​ដៃគូ​ផង​ជាក់ស្ដែង​ដូចជា​មិត្ត​ឥណ្ឌូនេស៊ី​ជាដើម​។​

​សម្ដេច​ក្រឡាហោម​សខេង​បាន​បន្តថា​ពេលនេះ​នៅ​គ្រប់​ភូមិ​ទូទាំងប្រទេស​សុទ្ធ​តែមាន​សលា​បឋមសិក្សា​និង​ស្ទើ​តែ​គ្រប់​ឃុំ​ក៏​សុទ្ធ​តែមាន​អនុវិទ្យាល័យ​ហើយ​។​វិទ្យាល័យ​វិញ​ក៏មាន​ស្ទើ​តែ​គ្រប់​ក្រុង​ស្រុក​ដែល​ខ្លះ​មាន​លើសពី​មួយកន្លែង​ទៀតផង​អាស្រ័យ​លើ​ចំនួន​ប្រជាពលរដ្ឋ​និង​ភូមិសាស្ត្រ​ជាក់ស្ដែង​ខណៈ​វិទ្យាល័យ​ក៏ត្រូវ​បាន​ពង្រាយ​នៅតាម​ខេត្ត​ភូមិភាគ​ជា​បន្តបន្ទាប់​៕

ប្រភព៖ រស្មីកម្ពុជា ដោយ៖ មុនី​រ័ត្ន​

មតិយោបល់