• 2020-02-26 03:12:07
  • សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ CPP មិនយកពន្ឋដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត

  • 2020-02-26 03:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចតេជោហ៊ុន សែន បាន​ប្រកាស​ថា ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតឲ្យ​ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​ សម្តេចតេជោ ហ៊ុន សែន គឺប្តេជ្ញាមិនយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋខ្មែរ រយៈពេល ១០០ ឆ្នាំតទៅមុខទៀត។ ការ​ថ្លែង​នេះ គឺធ្វើ​ឡើង​នៅ​អំឡុង​ពេល សម្ដេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ២០២០។

នៅក្នុង​ឱកាស​នោះដែរ​ សម្ដេចតេជោ បាន​លើកឡើង​ទៀត​ថា «បងប្អូនទិញផ្ទះតម្លៃក្រោម ៧ ម៉ឺនដុល្លារអាមេរិក គឺមិនបង់ពន្ឋប្រថាប់ត្រាឡើយ»។

ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រឈមនឹងការរំខានដោយជំងឺ កូវីដ ១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់សារជាថ្មីនៅថ្ងៃនេះ ជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។

នេះជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូនប្រជាពលរដ្ធដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់