• 2020-02-26 09:20:14
  • ព័ត៌មាន

ខេត្តកោះកុង៖ ជនជាតិតៃវ៉ាន់៤នាក់ ត្រូវបានឃាត់ខ្លួនដើម្បីពិនិត្យរកវីរុសកូរ៉ូណា

  • 2020-02-26 09:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍​ពី មន្ទីសុខាភិបាលខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ កប៉ាល់នេសាទតៃវ៉ាន់មួយគ្រឿង ដែលមានផ្ទុកមនុស្សចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការពិនិត្យរករោគសញ្ញាជម្ងឺរលាកសួតប្រភេទថ្មី (COVID-19)។ ជាលទ្ធផល​ អ្នកនេសាទទាំង​៤នាក់​ មិនមាន​នរណា​ម្នាក់​មានរោគសញ្ញា​នៃវីរ៉ុសកូរ៉ូណានោះឡើយ។

កប៉ាល់នេសាទមួយគ្រឿង ដែលមានផ្ទុកមនុស្សចំនួន៤នាក់ ត្រូវបានក្រុមមន្ត្រីពាក់ព័ន្ធធ្វើការឃាត់ជាបណ្តោះអាសន្ន នៅក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីធ្វើការត្រួតពិនិត្យរកវីរុសកូរ៉ូណា។

គួរបញ្ជាក់ផងដែរថា ជនជាតិតៃវ៉ាន់ទាំង៤នាក់ បានធ្វើដំណើរតាមកប៉ាល់ចេញពីប្រទេសរបស់ខ្លួនតាំងពី ថ្ងៃទី៦ ខែមករា ២០២០ ហើយបានមកដល់កម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានចូលចតនៅក្នុងប្រទេសណាមួយឡើយមុនពេលចូលមកដល់ប្រទេសកម្ពុជា។ ក្រោយពីបានធ្វើការពិនិត្យរួចមកឃើញថា អ្នកនេសាទជនជាតិតៃវ៉ាន់ទាំង៤នាក់ មិនមាននរណាម្នាក់ដែលមានរោគសញ្ញាណាមួយនៃជម្ងឺកូរ៉ូណាឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ អ្នកនេសាទទាំង៤ នឹង កប៉ាល់របស់ពួកគេគឺត្រូវបានដាក់អោយស្ថិតនៅក្រោមការតាមដានយ៉ាងម៉ត់ចត់ជាទីបំផុត។

អ្នកនេសាទជនជាតិតៃវ៉ាន់ទាំង៤នោះ មានរាយនាមដូចខាងក្រោម៖

  • ១. LEE SHIH YUAN ជនជាតិតៃវ៉ាន់ លេខលិខិតឆ្លងដែនៈ 353457930 ថ្ងៃខែឆ្នាំកំនើតៈ ២០ មីនា ១៩៧៣

  • ២. LIAW CHUN SEN ជនជាតិតៃវ៉ាន់ លេខលិខិតឆ្លងដែនៈ312621852 ថ្ងៃខែឆ្នាំកំនើតៈ ២២ មេសា១៩៥៦

  • ៣. YEH CHUN-YIN ជនជាតិតៃវ៉ាន់ លេខលិខិតឆ្លងដែនៈ 313624060 ថ្ងៃខែឆ្នាំកំនើតៈ ១០ កក្កដា ១៩៥៣

  • ៤. MAI SHENG-I ជនជាតិតៃវ៉ាន់ លេខលិខិតឆ្លងដែនៈ 315908547 ថ្ងៃខែឆ្នាំកំនើតៈ ០៥ ឩសភា ១៩៧៨

ប្រភព៖ មន្ទីរសុខាភិបាលខេត្តកោះកុង

អត្ថបទ៖​ Art

មតិយោបល់