• 2020-02-26 06:00:00
  • ព័ត៌មាន

ចំនួនសំណាកគ្រាប់មីនដែលរកឃើញនៅការដ្ឋានសាងសង់ផ្លូវជាតិ៥៨ដែលទើបសម្ពោធព្រឹកមិញនេះ

  • 2020-02-26 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ " ផ្លវជាតិលេខ៥៨ " មានប្រវែងសរុប ១៧៤,១៦ គម. (ចាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ) សម្តេចតេជា ហ៊ុន សែន បានបញ្ជាក់ថា សំណាកគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលរកឃើញនៅការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥៨ គ្រាប់មីនថ្មើរជើងមាន១៩៨ គ្រាប់ កាកសំណល់គ្រឿងផ្ទុះសល់ពីសង្គ្រាម មាន ១០៤៣ ដុំ និងអំបែង ៥៩៦៥៥ដុំ។ ប្រតិបត្តិការសម្អាត និងកម្ចាត់មីន និងគ្រាប់មិនទាន់់ផ្ទុះនេះបានចំណាយទឹកប្រាក់សរុបជិត ៥លាន ដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨ ប្រវែងសរុប ១៧៤,១៦ គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដល់ ក្រុងសំេរោង ខេត្តឧត្តរមានជ័យ ដែលចំណាយទឹកប្រាក់សរុបក្នុងសាងសង់មានចំនួនចំនួន ១២២,៩៨លានដុល្លាសហរដ្ឋអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងចំណាយរយៈពេលសាងសង់ចំនួន ៤៣ខែ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃ២៦ កុម្ភៈ ឆ្នាំ​២០២០ នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់