• 2020-02-26 06:37:27
  • សេដ្ឋកិច្ច

កន្ត្រក​វិល​កម្ពស់ ​៨៥ម៉ែត្រ​ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​សៀមរាប​ឲ្យ​កើន​ឡើង​

  • 2020-02-26 06:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្ត្រ​វិល​កម្ពស់ ​៨៥​ម៉ែត្រ​ ដែល​ទើប​ដាក់​ឲ្យ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ ប៉ុន្មាន​ថ្ងៃ​នេះ​ នឹង​ជួយ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កើន​ឡើង​ ខណៈអ្នក​ចូលចិត្ត​ទស្សនាទេសភាពពីលើអាកាសអាច​ទៅសាក​បាន ។​

រូបភាពផ្ដល់ជូន

លោក Take Shinomiya នាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ CQ Arenic​ បាន​ឲ្យ​ដឹង​ថា​ គោលដៅ​របស់​លោក​គឺ​អភិវឌ្ឍន៍​អាជីវកម្ម​សួន​កម្សាន្ត​នៅ​អាស៊ី​ ដើម្បី​ផ្ដល់​ភាព​រីករាយ​ដល់​កុមារ។​ ជា​ការ​កត់​សម្គាល់​ ជនជាតិ​ជប៉ុន​រូប​នេះ​ រក​ឃើញ​ថា​នៅ​កម្ពុជា​ពុំ​ទាន់​មាន​សេវា​កម្សាន្ត​គ្រប់គ្រាន់​សម្រាប់​កុមារ​ និងមនុស្ស​វ័យ​ក្មេង​នៅ​ឡើយ​ទេ។​ ដូច្នេះ​បាន​ចាប់​ផ្ដើម​គិត​អំពី​ការ​ផ្ដល់​សេវា​សួន​កម្សាន្ត​នៅ​កម្ពុជា​ ដែល​អាជីវកម្ម​ទេសចរណ៍​គឺ​ជា​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ។​ កន្ត្រក​វិល​មួយ​នេះ​ នឹង​នាំមក​នូវ​ភាព​ទាកទាញ​ដ៏​រំភើប​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ទីក្រុង​សៀមរាប​ យ៉ាង​ច្រើន​កុះករ​បន្ថែម​ទៀត​នា​ពេល​អនាគត។​

រូបភាពផ្ដល់ជូន

លោក​ ម៉េង​ ហៀង​ តំណាង​ក្រុមហ៊ុន​អង្គរ​អាយ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ «យើង​ខ្ញុំ​មាន​មោទកភាព​យ៉ាង​ខ្លាំង​ ដែល​បាន​នាំ​មក​ការ​ចាប់​ផ្ដើម​នូវ​ភាព​ទាក់ទាញ​ថ្មី​ប្លែក​មួយ​នេះ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប។​ យើង​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ កន្ត្រក​វិល​អង្គរ​អាយ​នឹង​ក្លាយ​ជា​និមិត្តរូប​មួយ​ដើម្បី​លើក​ស្ទួយ​ភាព​ទាក់ទាញ​ជា​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប»។​

រូបភាពផ្ដល់ជូន

កន្ត្រក​វិល​អង្គរ​អាយ​ នេះ​មាន​កម្ពស់​៨៥​ម៉ែត្រ​ ត្រូវ​ជា​៤៨​កន្ត្រក​ និង​អាច​ផ្ទុក​មនុស្ស​រហូត​ដល់​ ១៩២​នាក់ ​ក្នុង​ពេល​តែ​មួយ។​ កន្ត្រក​យក្ស​នេះ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​ នៅ​ជុំវិញ​ក្រុង​សៀមរាប​ពី​លើ​អាកាស​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់