• 2020-02-27 15:06:01
  • ព័ត៌មាន

អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ឆ្លង​ជំងឺ​ខូវិដ-១៩ បន្ទាប់​ពី​អនុរដ្ឋមន្ត្រី​ និង​សមាជិក​សភា​

  • 2020-02-27 15:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី​អនុប្រធានាធិបតី​អ៊ីរ៉ង់ Masoumeh Ebtekar បាន​ឆ្លង​ជំងឺ​ខូវិដ-១៩ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​រដ្ឋ​របស់​អ៊ីរ៉ង់។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ពែរ្ស​បាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិលមិញ​ (ម៉ោង​នៅ​អ៊ីរ៉ង់) មាន​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី ហើយ​អ្នក​ស្រី​អនុ​ប្រធានាធិបតី​បាន​អង្គុយ​ក្បែរ​ លោក​ប្រធានាធិបតី Hassan Rouhani។

នៅ​អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ចំនួន ២៥៤នាក់ ដោយ​ក្នុង​នោះ​មាន​ឥស្សរជន​ធំៗ​មួយ​ចំនួន​ដូច​ជា ប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ និង​កិច្ចការ​បរទេស​នៃ​សភា​អ៊ីរ៉ង់ សមាជិក​សភា ក៏​ដូច​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ហើយ​សរុប​ទាំង​អស់​មាន ២៦នាក់​បាន​ស្លាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ស្រី Masoumeh Ebtekar ជា​ស្ត្រី​ទី​មួយ​ ដែល​បាន​តែងតាំង​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​អ៊ីរ៉ង់ កាល​ពី​អ្នកស្រី​ត្រូវ​បាន​ជ្រើសរើស​ពី​នាយកដ្ឋាន​បរិស្ថាន​កាល​ពី​ឆ្នាំ១៩៩៧៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់