• 2020-02-28 01:59:02
  • ព័ត៌មាន

ក្តៅៗ! អ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង កើនលើស ២០០០នាក់ហើយ!

  • 2020-02-28 01:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ២៥៦ករណីទៀត នៅថ្ងៃសុក្រ ទី២៨ កុម្ភៈ ឆ្នាំ២០២០ នេះ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២ ០២២នាក់ ខ្ពស់បំផុតលើពិភពលោកសម្រាប់ប្រទេសក្រៅពីចិន។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ។

៩០% នៃករណីថ្មីបានកើតឡើងនៅក្នុងទីក្រុង Daegu ដែលជាកន្លែងផ្ទុះឡើងនៃការឆ្លងវីរុសកូរ៉ូណា ក្នុងប្រទេសកូរ៉េខាងត្បូង និងខេត្ត North Gyeongsang ដែលស្ថិតនៅក្បែរនោះ។

ទោះជាយ៉ាងណា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង នៅតែ ១៣នាក់ដដែល មិនមានការប្រែប្រួលឡើយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់