• 2020-02-28 02:08:15
  • សុខភាព

មន្រ្តីសុខាភិបាលកម្ពុជា រំលឹកពីការឆ្លង និងវិធីការពារ​វីរ៉ុសកូរ៉ូណា

  • 2020-02-28 02:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឆ្លងតាមរយ:ដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស​ ។ ត្រូវចងចាំថា​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ ។ នេះជាការលើកឡើងរបស់លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋាន​តាមដាន​ជំងឺឆ្លង​នៃក្រសួង​សុខាភិបាល​ ដែល​បាន​សរសេរ​នៅលើផេក​របស់ខ្លួន។​

អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បេីគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ​ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ​ ដូចជាលេីតុ​ លេីជញ្ជាំង​ លេីបង្កាន់ដៃ​ ។ល។

ទន្ទឹមនឹង​ចំណុចខាងលើនេះ ដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខ និងច្រមុះ​ ។

អ្នកវិទ្យាសាស្រ្តរកឃេីញថា​ ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម​ ៦០ដង​ ។ ហេតុដូច្នេះ​ តម្រូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺ និងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដេីម​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

អត្ថបទ៖ វិបុត្រ

មតិយោបល់