• 2020-02-28 04:07:51
  • សុខភាព

វេជ្ជបណ្ឌិត គួច ម៉េងលី ៖ អនុវត្តងាយៗ ព្យាបាលជម្ងឺផ្ដាសាយបានដោយខ្លួនឯង

  • 2020-02-28 04:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្ងឺផ្ដាសាយជាជម្ងឺ ដែលបង្ករឡើងដោយវីរុស ហើយមានសញ្ញាមួយចំនួន ដែលបង្ហាញចេញ ដូចជា ងងុយគេង អស់កំលាំង តឹងច្រមុះ ក្អក ហៀរសំបោរ កណ្តាស់ រមាស់ភ្នែក ហៀរទឹកភ្នែកជាដើម។ ការក្អកមានស្លេស្ម ឬ គ្មានស្លេស្ម ជាសញ្ញាមួយក្នុងចំនោមសញ្ញាមួយចំនួននៃជម្ងឺផ្ដាសាយ ហើយក៏ជាសញ្ញាដែលនាំអោយជម្ងឺផ្ដាសាយវិវត្តទៅកាន់តែធ្ងន់ធ្ងរផងដែរ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោកវេជ្ជបណ្ឌិត​ គួច ម៉េងលី បាន​និយាយ​នៅ​ក្នុង​កម្មវិធី MCQ TV ដោយបាន​ណែាំថា យើងអាចប្រើវិធី​វិធីងាយៗ ជាមួយនឹងការ ខ្ពុលមាត់ជាមួយទឹកអំបិល ព្រោះវាជួយសំលាប់មេរោគជាពិសេសគឺពេល ដែលមានជម្ងឺផ្ដាសាយតែម្តង គួរណាស់តែខ្ពុរអោយបាន ៥ ទៅ ៦ដង ក្នុងមួយថ្ងៃ ។ ការអនុវត្តវិធីសាមញ្ញប្រភេទនេះគឺមិនត្រឹមតែសន្សំសំចៃថវិកានោះទេ ថែមទាំងមិនមានផលប៉ះពាល់ដល់សុខភាពទៀតផងប្រសិនបើការអនុវត្តបានត្រឹមត្រូវ។

ការសម្រាកអោយបានគ្រប់គ្រាន់ ការផឹកទឹកអោយបានច្រើន និងការថែទាំខ្លួនត្រូវបានរាប់បញ្ជូលទៅក្នុងវិធី នៃការព្យាបាលជម្ងឺផ្ដាសាយ។ ចៀសវាងការប្រើប្រាស់ ឬ លេបថ្នាំ ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ៕

អត្ថបទ៖​ Art

មតិយោបល់