• 2020-02-28 02:32:53
  • ព័ត៌មាន

ត្រឹមរយៈពេល ២៤ម៉ោង អ្នកឆ្លងកូរ៉ូណានៅអ៉ីតាលីកើនលើស ៥០% ខណៈអ្នកស្លាប់ឡើងដល់ ១៧នាក់

  • 2020-02-28 02:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនករណីឆ្លងវីរុសកូរ៉ូណារបស់ប្រទេសអ៊ីតាលីបានកើនឡើងជាង ៥០% ក្នុងរយៈពេលតែ ២៤ ម៉ោងហើយឥឡូវនេះមានចំនួន ៦៥០ករណី។

យោង​តាម​ក្រសួងសុខាភិបាល​អ៊ីតាលី​ឲ្យ​ដឹងថា​​យ៉ាង​ហោច​ណាស់​មនុស្ស ១៧​នាក់​បាន​ស្លាប់​ដោយ​សារ Covid-19។ ជាង ៤០០ ករណី​កើតឡើងក្នុងតំបន់ Lombardy ដែលរងគ្រោះខ្លាំង ហើយទីប្រជុំជនមួយចំនួនត្រូវបានបិទ​ទាំង​ស្រុង។ មនុស្សជិត ២៥០ នាក់ដែលបានឆ្លងជំងឺនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកជំងឺ ៥៦ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ដោយមានការព្រួយបារម្ភពីឥទ្ធិពលរបស់វីរុសទៅលើសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលអ៊ីតាលីកំពុងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសធានាដល់ប្រជាជននៅជុំវិញពិភពលោកថាពួកគេនឹងមានសុវត្ថិភាពក្នុងការទៅលេងប្រទេសអ៊ីតាលី៕

ប្រភព៖ goodmenproject ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់