• 2020-02-28 02:36:26
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីជប៉ុន បញ្ជាឲ្យបិទសាលារៀនទាំងអស់ កុំឲ្យវីរុសកូរ៉ូណារាលដាលរឹតតែខ្លាំង

  • 2020-02-28 02:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានអំពាវនាវឲ្យសាលារៀនទាំងអស់នៅក្នុងប្រទេស បិទទ្វារចាប់ពីថ្ងៃច័ន្ទ (ទី០២ មីនា) រហូតដល់ចុងបញ្ចប់នៃថ្ងៃឈប់សម្រាកនិទាឃរដូវរបស់ពួកគេ ដែលជាវិធានការមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ

យោងតាមក្រសួងអប់រំជប៉ុន បានឲ្យដឹងថា ការបិទនេះនឹងត្រូវអនុវត្តទៅគ្រប់សាលាទាំងអស់នៅទូទាំងប្រទេស ហើយតម្រូវឲ្យសិស្សជាង ១៣លាននាក់ស្នាក់នៅផ្ទះ យ៉ាងហោចណាស់១ខែ។

គួរឲ្យដឹងថា ការបញ្ជាឲ្យបិទទ្វារសាលារៀននេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការឆ្លើយតបយឺត នៃការរីករាលដាលនៃវីរុសកូរ៉ូណានៅប្រទេសជប៉ុន។ មកទល់ពេលនេះ ប្រទេសជប៉ុនមានករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួនជាង ២០០នាក់ហើយ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់