• 2020-02-28 03:52:57
  • ព័ត៌មាន

ឯកឧត្តម ម៉ម ប៊ុនហេង៖ ប្ដេជ្ញាបន្តរក្សាឲ្យ​បាននូវអត្រាមរណៈសូន្យ ករណីជំងឺគ្រុនចាញ់

  • 2020-02-28 03:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅតាមរបាយការណ៌របស់ក្រសួងសុខាភិបាល នៅក្នុងឆ្នាំ២០១៩ បាន​ឲ្យដឹង​ថា គ្មានអត្រាអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់នោះទេ។

មន្ត្រីសុខាភិបាល នឹង យុទ្ធនាការធ្វើតេស្តរកមេរោគគ្រុនចាញ់

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងលើកទឹកចិត្តមន្ត្រីសុខាភិបាល នឹង មន្ត្រីពាក់ព័ន្ធឲ្យ​ខិតខំប្រឹងប្រែងបន្តជំរុញសកម្មភាពលុបបំបាត់ ជម្ងឺគ្រុនចាញ់អោយបាននៅក្នុងឆ្នាំ២០២៥ ដើម្បីអោយសមស្របទៅនឹងផែនការគោលដៅ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោហ៊ុនសែន។

គួរបញ្ជាក់ថា នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងការបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និង លើកទិសដៅឆ្នាំ២០២០ របស់មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ នឹង បាណកសាស្ត្រនៃក្រសួងសុខាភិបាល៕

ការប្រជុំបូកសរុបការងារឆ្នាំ២០១៩ នឹង លើកទិសដៅឆ្នាំ២០២០

ផ្អែកតាមរបាយការណ៍គឺ ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩ មាន ៣១ ៩៧១ករណី គឺមានការថយចុះ ៤៩% បើបៀបធៀបទៅនឹងឆ្នាំ២០១៨ ពិសេសប្រភេទជំងឺគ្រុនចាញ់សន្ធំ (Plasmodium Falciparum) និងចម្រុះមានតែ ៤ ៩៩០ករណី គឺថយចុះយ៉ាងកំហុក ៧២% ។ ឯករណីស្លាប់ដោយជំងឺគ្រុនចាញ់ គឺសូន្យតាំងពីឆ្នាំ២០១៨ មក បានន័យថា សម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់ ៣ឆ្នាំ មុនគោលដៅឆ្នាំ២០២០៕

អត្ថបទ៖​ Art

មតិយោបល់