• 2020-02-28 06:51:41
  • ព័ត៌មាន

ខ្លាំងមែន! វៀតណាមបញ្ជូនកូរ៉េ ១៨នាក់ទៅស្រុកវិញ ព្រោះមិនព្រមនៅដោយឡែក ១៤ថ្ងៃសិន

  • 2020-02-28 06:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ទីក្រុង​ដាណាង បាន​សម្រេច​បញ្ជូន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ១៨​នាក់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ក្រោយ​ពេល​ដែល​ពួកគេ​ប្រកែក​មិន​ព្រម​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ​សិន។

យោង​តាម​អាជ្ញាធរ​វៀតណាម​ឲ្យ​ដឹងថា ជនជាតិ​កូរ៉េ​មួយ​ក្រុម​នេះ​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ដែល​ផ្ទុះ​កូរ៉ូណាវីរុស Daegu។ អ្នក​ដំណើរ​ទាំង ១៨​នាក់​នេះ ស្ថិត​ក្នុង​ចំណោម ៨០​នាក់​ដែល​មក​ពី​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​នោះមាន​ថៃ ២​នាក់, វៀតណាម ៥៨​នាក់ និង​កូរ៉េ ២០​នាក់។ ជនជាតិ​កូរ៉េ ២​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ដ​នៅ​ទីក្រុង​ដាណាង ដោយ​សារ​ពួកគេ​យល់​ព្រម​នៅ​ដាច់​ដោយ​ឡែក ១៤​ថ្ងៃ។ ជើង​ហោះ​ហើរ បាន​ចេញ​ដំណើរ​នៅ​ម៉ោង ១១:៥៥នាទី​យប់​ថ្ងៃ​អង្គារ ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ដាណាង ឆ្ពោះ​ទៅ​កាន់​ព្រលានយន្ដហោះ​អ៊ីនឈាន់​ទីក្រុង​សេអ៊ូល។

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​វៀតណាម បាន​ផ្អាក​ជើង​ហោះ​ហើរ​ទាំង​អស់​មក​ពី និង​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Daegu។ លើស​ពី​នេះ​ទៀត ទីក្រុង​ឬ​តំបន់​ណា​ដែល​មាន​របាយការណ៍​ពី​ការ​ឆ្លង COVID-19 ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​វៀតណាម​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់