• 2020-03-03 06:44:57
  • ព័ត៌មាន

រំជួលចិត្ត! មេដឹកនាំ​ក្រុម​សាសនា លុតជង្គង់សុំទោសក្រោយសមាជិកវិហារម្នាក់​ ធ្វើឲ្យវីរុសផ្ទុះឡើងនៅកូរ៉េ

  • 2020-03-03 06:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​ថ្ងៃ​ចន្ទ មេដឹកនាំ​ក្រុម​សាសនា​នេះ​លោក​លី ម៉ាន់​ហ៊ី បាន​លត់​ជង្គង់​សុំទោស​ចំពោះ​ប្រទេសជាតិ ដោយសារ​តែ​សមាជិក​ម្នាក់​នៃ​ព្រះវិហារ​របស់​លោក​បាន​​ចម្លង​វីរុស​ទៅកាន់​មនុស្ស​ជាច្រើន​ទៀត​។​

​កំហឹង​និង​ការភ័យខ្លាច​អំពី​វីរុស​នេះ​កំពុង​កើតមាន​នៅ​កូរ៉េខាងត្បូង នៅពេល​ក្រុម​សាសនា​មួយ​ដែល​ជា​ប្រភព​នៃ​ការផ្ទុះ​ជម្ងឺ​កំពុងស្ថិត​ក្រោយ​ការ​ពិនិត្យពិច័យ​។​​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្វះស្វែង​ធ្វើការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​ពួក​មេដឹកនាំ​ព្រះវិហារ​អាថ៌កំបាំង​ស៊ីនចេ​អុន​ជី។ ​អភិបាលក្រុង​សេ​អ៊ូ​ល បាន​និយាយថា បើ​ពួក​មេដឹកនាំ​ក្រុម​សាសនា​នេះ បាន​សហការ​និង​ចាត់​វិធានការ​បង្ការ​នោះ​អាច​រារាំង​ការឆ្លង​រាលដាល​ធំធេង​និង​​ការស្លាប់​មនុស្ស​បាន​។​

គួរបញ្ជាក់ថា ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ទី​០៣​មីនា​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៦០០​បន្ថែមទៀត និង​៣​នាក់​ស្លាប់​ដោយ​កូរ៉ូណា​វីរុស នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​​ក្នុង​ប្រទេស​នេះ​កើន​ដល់​៤.៨១២​នាក់ នេះ​បើ​តាម​ការប្រកាស​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​កូរ៉េ​កាលពី​ថ្ងៃ​អង្គារ​៕

ប្រភព ៖ rasmeinews

មតិយោបល់