• 2020-03-04 01:56:42
  • ព័ត៌មាន

ត្រាំ ជំរុញឲ្យពន្លឿនការបង្កើតវ៉ាក់សាំង ក្រោយ COVID-19 សម្លាប់ ៩នាក់នៅអាមេរិក

  • 2020-03-04 01:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណាវីរុស បាន​កើន​ឡើង​ដល់ ៩​នាក់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ទី ៣​នេះ​នៅ​រដ្ឋ​វ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា មាន​អ្នក​ស្លាប់ ៨​នាក់​នៅ King County ដែល​រួម​បញ្ចូល​ទាំង​ទីក្រុង Seattle និង​ម្នាក់​ទៀត​នៅ Snohomish Country។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានទៅទស្សនកិច្ច​វិទ្យាស្ថានសុខភាពជាតិនៅខាងក្រៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំង។លោកបន្តថាសម្រាប់ពេលនេះរដ្ឋាភិបាលមិនបានពិនិត្យមើលការរឹតត្បិតការធ្វើដំណើរក្នុងស្រុក​នៅ​ឡើយទេ ដោយ​អះអាង​ថា​អ្នក​ជំនាញ​អាមេរិក​មាន​សមត្ថភាព​គ្រប់គ្រង​វា​បាន។

គិត​មក​ត្រឹម​ពេល​នេះ ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់ ៩១​ករណី​ហើយ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ទូទាំង​សកល​លោក​កើន​ដល់​ជិត ៣ ១០០​នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់