• 2020-03-05 10:45:28
  • ព័ត៌មាន

វៀតណាមកំពុងតាមរកអ្នកដំណើរ ៥នាក់ ដែលជិះយន្ដហោះជាមួយបុរសជប៉ុនផ្ទុក COVID-19

  • 2020-03-05 10:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ទីក្រុង​ហូជីមីញ កំពុង​តាម​ស្វែង​រក​អ្នក​ដំណើរ ៥​នាក់​ដែល​ធ្វើ​ដំណើរ​ជាមួយបុរស​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ឆ្លង​វីរុស​កូរ៉ូណា។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​នៃ​ទីក្រុង​ហូជីមីញ​ឲ្យដឹង​ថា បុរសនេះ បាន​ធ្វើដំណើរ​ទៅ​កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ឆ្លងកាត់​វៀតណាម ហើយ​បាន​ធ្វើដំណើរ​ទៅហ្វីលីពីន​នៅថ្ងៃទី២១ ខែកុម្ភៈ។ ក្នុង​ជើង​ហោះ​ហើរ​លេខ VN814 មនុស្ស ៥១នាក់ រួមទាំងបុគ្គលិក​បម្រើ​លើ​យន្តហោះ បាន​ធ្វើដំណើរ​មកពីសៀមរាប​ជាមួយបុរស​នេះ ប៉ុន្តែ​មាន​តែ ៥​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូល​ក្នុង​ទីក្រុង​ហូជីមីញ ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​បន្ដ​ដំណើរ​ទៅ​កាន់​ទិសដៅ​រៀង​ៗ​ខ្លួន។

ក្នុង​ចំណោម​អ្នក​ទាំង ៥​ដែល​អាជ្ញាធរ​កំពុង​តាម​រក មាន​ជន​ជាតិ​វៀតណាម​ម្នាក់, បារាំង ៣​នាក់ និង​អូស្ត្រាលី​ម្នាក់។ តាម​រយៈ​ការ​ជូន​ដំណឹង​នេះ អាជ្ញាធរ​វៀតណាម​អំពាវនាវ​ឲ្យ​អ្នក​ដំណើរ​ទាំង ៥​ធ្វើ​ការ​ទាក់ទង​មក​កាន់​អាជ្ញាធរ​សុខភាព​មូលដ្ឋាន​ដើម្បី​សុំ​ជំនួយ និង​ការ​ណែនាំ​អំពី​វិធានការ​បង្ការ​ចាំ​បាច់​ដូច​ដែល​បាន​កំណត់៕

ប្រភព៖ PHAPLUAT ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់