- 2020-03-06 02:07:55
- ព័ត៌មាន
វៀតណាមចាប់ក្រុងមនុស្សជាង៦០នាក់ភ័យខ្លាចឆ្លងវីរុស ពាក់ព័ន្ធជនជាតិជប៉ុនចេញពីកម្ពុជា
- 2020-03-06 02:07:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមចាប់ក្រុងមនុស្សជាង៦០នាក់ភ័យខ្លាចឆ្លងវីរុស ពាក់ព័ន្ធជនជាតិជប៉ុនចេញពីកម្ពុជា
ចន្លោះមិនឃើញ
សមាជិកបំរើការក្នុងយន្តហោះ១២នាក់និងអ្នកដំណើរ៥១នាក់ក្នុងចំណោមអ្នកដំណើរ៧៣នាក់នៅក្នុងយន្តហោះមួយនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម(Vietnam Airlines)ដែលចេញពីទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន មកកាន់ទីក្រុងហូជីមីញ ប្រទេសវៀតណាម ត្រូវបានដាក់នៅដាច់ពីគេ ដោយសារតែខ្លាចពួកគឹឆ្លងកូរ៉ូណាវីរុសពីអ្នកដំណើរជប៉ុនម្នាក់។
គេហទំព័ររបស់រដ្ឋាភិបាលវៀតណាម ដែលបានយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន បាននិយាយនៅថ្ងៃ០៥មីនាថាអ្នកដំណើរជនជាតិជប៉ុនម្នាក់ត្រូវបានពិនិត្យរកឃើញកូរ៉ូណាវីរុសCovid-19ក្រោយចុះនៅអាកាសយានដ្ឋានអន្តរជាតិChubu Centrair ក្នុងទីក្រុងណាហ្គោយ៉ា កាលពីថ្ងៃពុធទី៤មីនា ក្រោយបង្ហាញរោគសញ្ញាក្តៅខ្លួន។ អ្នកដំណើរ៥១នាក់ក្នុងជើងហោះហើរ VN341បានចុះនៅអាកាសយានដ្ឋានក្នុងទីក្រុងហូជីមីញកាលពីថ្ងៃពុធ ។ពួកត្រូវដាក់នៅដាច់ពីគេ នៅពេលអ្នកដំណើរ២២នាក់ទៀត សុទ្ធតែជនជាតិជប៉ុន ត្រូវបានអនុញ្ញាតអោយតជើងហោះហើរបន្តទៅទៀត។នេះបើតាមរដ្ឋាភិបាលវៀតណាម។ សន្តិសុខ២នាក់ និងនិយោជិត៦នាក់នៅក្នុងបន្ទប់មួយនៃអាកាសយានដ្ឋាន តាន់ សុន ញឹត ក៏ត្រូវដាក់នៅដាច់ពីគេបន្ទាប់ពីបានទាក់ទងជិតស្និទ្ធនឹងអ្នកដំណើរជប៉ុនដែលឈឺ។
បើតាមសារព័ត៌មានវៀតណាម អ្នកដំណើរជប៉ុនដែលឆ្លងCovid-19នេះ បានជិះយន្តហោះវៀតណាមកាលពីថ្ងៃអង្គារ ពីខេត្តសៀមរាប ប្រទេសកម្ពុជាទៅកាន់ទីក្រុងហូជីមីញ មុនតជើងយន្តហោះទៅកាន់ជប៉ុន។ អនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម ក៏បានបញ្ជាអោយអាជ្ញាធរក្រុងហូជីមីញតាមរកមនុស្ស៥នាក់ រួមមានជនបរទេស៤នាក់ ដែលបានធ្វើដំណើរពីសៀមរាមមកក្រុងហូជីមីញ ជាមួយអ្នកជម្ងឺជនជាតិជប៉ុន នេះបើតាមកាសែតយុវជន៕