• 2020-03-11 08:48:39
  • ព័ត៌មាន

ព្រឹកស្អែកនេះ អាជ្ញាធរខេត្តសៀមរាបនឹងចុះយុទ្ធនាការសម្អាត និងបាញ់ថ្នាំសម្លាប់វីរុស COVID-19

  • 2020-03-11 08:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែក​នេះ​ អាជ្ញាធរ​ខេត្ត​សៀមរាប​ នឹង​ចុះ​យុទ្ធនាការ​សម្អាត និង​បាញ់​ថ្នាំ​សម្លាប់​ Covid-19 ក្រោយ​ពី​បុរសវ័យ ៣៨ឆ្នាំ​ម្នាក់​ បាន​ឆ្លង​កូរ៉ូណាវីរ៉ុស ពីជនជាតិ​ជប៉ុន។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹកស្អែកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ អភិបាលខេត្តនឹងដឹកនាំចុះយុទ្ធនាការសម្អាត និងបាញ់ថ្នាំសម្លាប់វីរុស COVID-19 ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត នឹងអញ្ជើញដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាល មន្ត្រីរាជការមន្ទីរអង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តសៀមរាប យុទ្ធនាការសម្អាត និងបាញ់ថ្នាំសម្លាប់វីរុស COVID-19 ដោយចាប់ផ្ដើមជួបជុំនៅនៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប វេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​​ បុរសវ័យ​៣៨ឆ្នាំ ដែល​មាន​ផ្ទុក​វីរ៉ុសកូរ៉ូណា ដែល​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅមន្ទីរពេទ្យ​បង្អែក​​ខេត្ត​សៀមរាប គឺស្ថានភាព​សុខភាព​ល្អ ដោយ​មិនទាន់​ចេញ​រោគសញ្ញា​អ្វី​នៅ​ឡើយ​ទេ ហើយ​ស្ថានភាព​នៃការ​ឆ្លង​នៅកម្ពុជា​ គឺមិនទាន់​មានការ​ឆ្លង​រីករាលដាល​ណាមួយនៅ​សហគមន៍ ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អ្វី​នោះ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោកជំទាវ ឱ វ៉ាន់ឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែងប្រាប់​នៅក្នុង​សន្និសីទសារព័ត៌មាន​មួយ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ព្រឹក​មិញ​នេះ។​

ប្រទេស​កម្ពុជា​ត្រូវបាន​រក​ឃើញ​អ្នក​ផ្ទុក​វីរ៉ុសកូរ៉ូណា ចំនួន​៣នាក់ គឺ​

  • អ្នកទី១ ជាជនជាតិ​ចិន នៅក្រុងព្រះសីហនុ​ ហើយ​ក្រុម​មន្រ្តី​បាន​ព្យាបាល​បាន​ជាសះស្បើយ។។

  • អ្នកទី២ ជាជន​ជាតិ​ខ្មែរ អាយុ​៣៨ឆ្នាំ នៅ​ខេត្តសៀមរាប​ កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប

  • អ្នក​ទី៣ ជាស្រ្តីវ័យ​៦៥ឆ្នាំ ជាជនជាតិ​អង់គ្លេស​ នៅ​ខេត្ត​កំពង់ចាម ដែល​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ផងដែរ។​

ព័ត៌មាន​លម្អិត​ចុចអាន​ ត្រង់​នេះ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់