• 2020-03-12 07:56:19
  • ព័ត៌មាន

អង្គការសុខភាពពិភពលោក ណែនាំ ៣ចំណុចសំខាន់ៗ កាត់បន្ថយហានិភ័យការឆ្លងវីរុស Covid-19

  • 2020-03-12 07:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក (WHO) បានពណ៌នាមេរោគឆ្លងថ្មីគឺ វីរុសកូរ៉ូណា ថាជាជំងឺរាតត្បាត ជាលើកដំបូងនៅថ្ងៃពុធ (១១ មីនា) បន្ទាប់ពីវាបានផ្ទុះឡើងកាលពីខែធ្នូឆ្នាំមុន ដោយបន្ថែមថា អ៊ីតាលី និងអ៊ីរ៉ង់ ឥឡូវនេះកំពុងស្ថិតនៅជួរមុខនៃជំងឺ ហើយប្រទេសផ្សេងទៀតនឹងចូលរួមជាមួយពួកគេក្នុងពេលឆាប់ៗនេះ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ទទូចដល់សហគមន៍ពិភពលោក ឲ្យខិតខំប្រឹងប្រែងឡើងវិញទ្វេរដង ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដោយនិយាយថា វិធានការដ៏ខ្លាំងក្លានៅតែអាចដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់វាបាន។ យ៉ាងណាមិញ អង្គការសុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទាំង​ពិភពលោក អនុវត្ត​តាម ៣​ចំណុច​សំខាន់​ៗ ដើម្បីកាត់បន្ថយហានិភ័យការឆ្លងវីរុស Covid-19​ដូច​ខាង​ក្រោម ៖

១. លាងដៃឲ្យបានញឹកញាប់ ដោយ​ប្រើ​ទឹក​អាកុល​សម្លាប់​មេរោគ ឬ​ជាមួយ​សាប៊ូ និង​ទឹក

២. ប្រើ​ក្រដាស​អនាម័យ ឬ​កែង​ដៃ ខ្ទប់​មុខ​នៅ​ពេល​ក្អក ឬ​កណ្ដាស់ រួច​បោះ​ក្រដាស​ចោល​ភ្លាម​ៗ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ល្អ

៣. ជៀសវាង​ការ​ប៉ះពាល់​អ្នក​ដែល​មាន​ជំងឺ​ផ្ដាសាយ និង​ក្អក

អត្ថបទ៖ រ័ត្ន

មតិយោបល់