• 2020-03-12 09:04:23
  • ព័ត៌មាន

មិនធម្មតា! ចិនព្យាបាលអ្នកជំងឺ Covid-19 ជាសះស្បើយ ៧០% ក្នុងចំណោម ៨ម៉ឺននាក់

  • 2020-03-12 09:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃច័ន្ទថាប្រជាជនប្រមាណ ៨០,០០០ នាក់ដែលបានធ្លាក់ខ្លួនឈឺដោយសារជម្ងឺ Covid-19 នៅក្នុងប្រទេសចិន ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ជាង ៧០% ហើយ​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការ​សុខភាព​ពិភពលោកមានប្រសាសន៍ថា “គុណប្រយោជន៍ដ៏អស្ចារ្យដែលយើងមាន គឺការសម្រេចចិត្តដែលយើងធ្វើទាំងអស់ដូចជារដ្ឋាភិបាល, អាជីវកម្ម, សហគមន៍គ្រួសារ, និងបុគ្គលម្នាក់ៗ អាចជះឥទ្ធិពលដល់ការរីករាលដាលនៃជំងឺ Covid-19។” អ្នកជំងឺដែល ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ ជាធម្មតានៅពេលដែលពួកគេធ្វើតេស្តិ៍អវិជ្ជមានចំនួនពីរដងក្នុងរយៈពេល ២៤ ម៉ោង មានន័យថាពួកគេលែងផ្ទុកវីរុសនេះហើយ បើទោះបីជាប្រទេសខ្លះ អាចប្រើនិយមន័យខុសគ្នាបន្តិចបន្តួចក៏ដោយដែលវាអាចរាប់បញ្ចូលនៅពេលដែលមនុស្សមិនមានរោគសញ្ញាផ្លូវដង្ហើមឬមានរោគសញ្ញាច្បាស់លាស់ ឬ​តាម​រយៈ​ការ​ស្គែន​ក្នុង​ម៉ាស៊ីន CT។ លោកវេជ្ជបណ្ឌិត Ghebreyesus បន្ថែម​ថា "”យើងត្រូវចាំថា ជាមួយនឹងការសំរេចចិត្តចេញសកម្មភាពដំបូង​របស់យើង អាចបន្ថយល្បឿននិងការពារការឆ្លងបាន។ ក្នុងចំណោមអ្នកដែលឆ្លងជំងឺ​ទាំង​អស់ ភាគច្រើននឹងជាសះស្បើយ​ឡើង​វិញ។"

យ៉ាងណាមិញ អង្គការសុខភាពពិភពលោក បាននិយាយថាអាចចំណាយពេលយូរជាងនេះគួរឱ្យកត់សម្គាល់សម្រាប់​ព្យាបាល​ឲ្យ​ជាសះស្បើយឡើង​វិញអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺនេះ៕

ប្រភព៖ nbc26 ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់