• 2020-03-13 01:12:50
  • ព័ត៌មាន

មកដឹង វិធីធ្វើដំណើរតាមយន្ដហោះឲ្យមានសុវត្ថិភាព ខណៈពេល Covid-19 វាយប្រហារខ្លាំង

  • 2020-03-13 01:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្ការ​ពី​ Covid-19 ​​ការ​​ពាក់​ម៉ាស​និង​លាង​ដៃ​​គឺ​ជា​រឿង​សំខាន់​មិន​​អាច​ខ្វះ​បាន។ មាន​មតិ​មួយ​ចំនួន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ការ​ធ្វើ​ដំណើរ​តាម​យន្ដហោះ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស Covid-19។

យ៉ាងណាមិញ វេជ្ជបណ្ឌិត Richard Dawood អ្នក​ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ទេសចរ បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ដៃ​ប៉ះពាល់​របស់​ផ្សេង​ៗ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​យន្ដហោះ។ បង្កាន់​ដៃ​នៅ​ព្រលាន​យន្ដហោះ, ដៃទ្វារ និង​បន្ទប់​ទឹក​ក្នុង​យន្ដហោះ សុទ្ធ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​ភាព​កខ្វក់​ខ្លាំង។ លោក​វេជ្ជបណ្ឌិត Dawood មាន​ប្រសាសន៍​ថា "វា​មិន​អី​ទេ​ក្នុង​ការ​ប៉ះ​ពាល់​របស់​ទាំង​នេះ ប្រសិន​បើ​អ្នក​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​ប៉ះ​មុខ ឬ​អាហារ។”

"ទឹក​លាង​ដៃ គឺ​ល្អ​បំផុត ហើយ​អ្នក​អាច​យក​ក្រដាស​អនាម័យ​សម្លាប់​មេរោគ​មក​ជូត​កន្លែង​ដាក់​ដៃ, ប៊ូតុង​ចុច នៅ​កន្លែង​អង្គុយ និង​កន្លែង​ញ៉ាំ​អាហារ​នៅ​លើ​យន្ដហោះ" លោក​វេជ្ជបណ្ឌិត​បន្ថែម៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់