• 2020-03-17 03:05:00
  • ព័ត៌មាន

អ្នក​ជំងឺ​ជា​ដាច់​ពី Covid-19 សំពះ​អរគុណ គិលានុបដ្ឋាយិកា​ទប់​ទឹក​ភ្នែក​មិន​ជាប់

  • 2020-03-17 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ជំងឺ​វ័យ​ចំណាស់​ថ្លែង​អំណរគុណ​ដោយ​ការ​សំពះ​ ​ធ្វើ​ឲ្យ​គិលានុបដ្ឋាយិកា​ម្នាក់​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន បាន​ទ្រហោ​យំ​ដោយ​ទប់​មិន​បាន។

កាល​ពី​រសៀល​ថ្ងៃ​ទី ១៦ ខែ​មីនា​កន្លង​ទៅ​នេះ កាសែត China Daily របស់​ចិន​បាន​ចុះ​ផ្សាយ​វីដេអូ​ឃ្លីប​មួយ​ដែល​ ធ្វើ​ឲ្យ​គេ​រំជួល​ចិត្ត​ជា​ខ្លាំង។ វីដេអូ​ឃ្លីប​នេះ​បាន​កើត​ឡើង​នៅ មន្ទីរពេទ្យ Tongji នៃ​សកលវិទ្យាល័យបច្ចេកវិទ្យា Huazhong។

តាម​នោះ​ដែរ មន្ទីរពេទ្យ​ខាង​លើ​គឺ​ទទួល​ភាគ​ច្រើន​ជា​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ដែល​មាន​វ័យ​ចាស់។ កាល​ពី​ថ្ងៃទី ៩​ ខែ​មីនា​មុន​នេះ អ្នក​ជំងឺ​៤​នាក់​បាន​ជា​ដាច់ស្រឡះ ហើយ​បាន​អនុញ្ញាត​ឲ្យត្រលប់​ទៅ​ផ្ទះ​វិញ។

នៅ​ក្នុង​ចំណោម​នោះ មាន​នារី​វ័យ​ចំណាស់​មួយ​រូប ក្រោយ​ពេល​ទទួល​បាន​ការ​ថែ​ទាំ​យ៉ាង​ដិតដល់​ពី​គិលានុបដ្ឋាយិកា​ឈ្មោះ Wang Jiaqi។ នៅ​ពេល​បាន​ជា​ស្រឡះ​បែប​នេះ លោក​ស្រី​បាន​ដឹង​គុណ​ជា​ខ្លាំង ដល់​ពេទ្យវ័យ​ក្មេង​រូប​នេះ ដោយ​បាន​លើក​ដៃ​សំពះ​អរគុណ​ផង​ដែរ។ នៅ​ពេល​ឃើញ​អ្នក​ជំងឺ​របស់​ខ្លួន​បាន​ជា​ដាច់ ហើយ​អរគុណ​បែប​នេះ Wang ក៏​ទប់​ទឹក​ភ្នែក​មិន​ជាប់។

ដោយ​សារ​តែ​ពេទ្យ​ជាច្រើន​បាន​ចេញ​ពី​​ស្រុក​កំណើត​មក​ព្យាបាល​នៅ​ក្រុង​វូហាន​នោះ ប្រជាជននៅ​ទី​នេះ​បាន​ផ្ដាំ​ថា ក្រោយ​ពេល​អស់​វីរុស ប្រជាជន​នៅ​ទី​នេះ គឺ​ស្វាគមន៍​ពួក​គេ​ជា​និច្ច៕

អានបន្ត៖ ​ វៀតណាម​បិទរោង​កុន ក្លឹបរាត្រី ហាង​ខារ៉ាអូខេ ហាងហ្គេម បន្ថែម​ពី​ការ​បិទ​សាលា ដើម្បី​ទប់ Covid-19

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់