• 2020-03-20 07:33:23
  • ព័ត៌មាន

អនុក្រឹត្យថ្មី៖ បើកបរក្នុងស្ថានភាពស្រវឹងត្រូវពិន័យពី ១លាន ទៅ ៤លានរៀល

  • 2020-03-20 07:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអនុក្រឹត្យថ្មីដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុនសែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់មាត្រា១០ថ្មី បង្ហាញថា អ្នកបើកបរយានយន្តក្នុងភាពស្រវឹង ដែលមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ នឹងត្រូវពិន័យដូចខាងក្រោម ៖

  • ទឹកប្រាក់ចំនួន ១ ០០០ ០០០ រៀល សម្រាប់ទោចក្រយានយន្ត (ម៉ូតូ), ទោចក្រយានយន្តសណ្តោងរឺម៉ក, ត្រីចក្រយានយន្ត ឬ ម៉ូតូកង់បួន។

  • ទឹកប្រាក់ចំនួន ២ ០០០ ០០០ រៀល សម្រាប់រថយន្តធុនស្រាល។

  • ទឹកប្រាក់ចំនួន ៤ ០០០ ០០០ រៀល សម្រាប់រថយន្តធុនធ្ងន់។

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៌ម្តងរួចហើយ តែនៅបន្តប្រព្រិត្តបទល្មើសនេះទៀត ក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៌លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក។ ក្នុងករណីនេះ មន្ត្រីនគរបាលចរាចរណ៌ផ្លូវគោកត្រូវរៀបចំកំនត់ហេតុបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន៕

ដកស្រង់ចេញពីអនុក្រឹត្យ ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៌ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៌ផ្លូវគោក។

ក្រសួងសាធារណៈការ និង ដឹកជញ្ជូន

អត្ថបទ ៖ Art

មតិយោបល់